adverise with khmeread 5

​នាង Sohyun របស់​ក្រុម 4Minute បង្ហាញ​រាង​សិច​ស៊ី​របស់​នាង​នៅលើ​ទស្សនាវដ្ដី SURE

    ទស្សនាវដ្ដី​សម្លៀកបំពាក់ SURE បានចេញ​នូវ​រូបភាព និង​កិច្ចសម្ភាសន៍​របស់​នាង Sohyun  ដែល​លួច​ប្រ​លយ​ឱ្យដឹង​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នាពេល​ថ្មីៗ​កន្លងទៅ​។​

    នៅពេលដែល​នាង​ត្រូវបាន​គេ​សួរ​អំពី​ភាព​សិច​ស៊ី​និង​ដងខ្លួន​ដ៏​តឹង​ណែន​របស់​នាង នាង Sohyun បាន​និយាយថា​នាង​បានធ្វើ​លំ​ហាត់ប្រាណ​សម្រក​ទម្ងន់​រាល់ថ្ងៃ​។ នាង​បាន​ឲ្យ​ដឹង​ទៀតថា នាង​ពិតជា​យកចិត្តទុកដាក់​ណាស់​អំពី​រាង​របស់​នាង និង​ការធ្វើ​លំ​ហាត់ប្រាណ​របស់​នាង​សម្រាប់​បង្ហាញខ្លួន​ក្នុង​អាល់​ប៊ុ​ម​ថ្មី​របស់​នាង​ផងដែរ​។​

    អ្នកធ្វើការ​នៅ​ទស្សនាវដ្ដី SURE បាន​បាន​ឲ្យ​ដឹងថា "​ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ជាខ្លាំង​នូវ​ដងខ្លួន​របស់​នាង​។ ដងខ្លួន​របស់​នាង​គឺ​មើលទៅ​ស្ដើង ហើយ​តឹង​ណែន​ល្អ បើ​ប្រៀប​ទៅ​ឆ្នាំមុន​នៅពេលដែល​ខ្ញុំ​ជួប​នាង​។ ហើយ​ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ចំពោះ​វិធី​ដែល​នាង​ថែរក្សា​រាង​របស់​នាង​តាមរយៈ​លំ​ហាត់ប្រាណ Yoga"​។​

    ទន្ទឹមនឹង​នោះដែរ នាង​ក៏​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​អ្នកគាំទ្រ​របស់​នាង សម្រាប់​ការវិល​ត្រឡប់មក​ក្រុម 4Minute លើក​ទី​៧ ជាមួយនឹង​អាល់​ប៊ូ​ម "Act.7" ក្រោម​ចំណងជើង​បទ​ចម្រៀង "Hate"៕​

 

 

adverise with khmeread
ប្រភព៖ ស៊ូមភី

មតិយោបល់