ចង់ដឹងថាអនាគត ក្រោយរៀបការរួចនឹងទៅជាយ៉ាងណា មើលខ្សែក្រោមកូនដៃ!

    ​ខ្សែ​អាពាហ៍ពិពាហ៍ (​ឬ​ខ្សែ​ទំនាក់ទំនង ឬ ខ្សែ​នៃ​ក្តី​ស្រឡាញ់​) ឆ្លុះបញ្ចាំង​អំពី​ស្ថានភាព​ជីវិត​អាពាហ៍ពិពាហ៍ ទំនាក់ទំនង​ស្នេហា ពេលវេលា​រៀបការ ក៏ដូចជា​ការយល់ឃើញ​របស់​អ្នក​ចំពោះ​ស្នេហា​នោះ​។ ខ្សែ​នេះ​មាន​ទីតាំងនៅ​ពីក្រោម​គល់ កូនដៃ និង​ស្ថិតនៅ​ពីលើ​ខ្សែ​បេះដូង​។ អ្នកខ្លះ​មាន​ខ្សែ​អាពាហ៍ពិពាហ៍​ច្រើន ឬ អ្នកខ្លះ​មាន​តិច ហើយ​អ្នក​ខ្លះទៀត​ក៏​អត់​មាន​។ បើ​ករណី​អត់​មាន​ខ្សែ​នេះ​គឺ​បានន័យថា​ក្នុង​មួយជីវិត​គឺ​គ្មាន​អាពាហ៍ពិពាហ៍​ទេ​។ 

​    ​ប្រវែង រូបរាង និង​ចំនួន​ខ្សែ​អាពាហ៍ពិពាហ៍ សុទ្ធ​តែមាន​អត្ថន័យ​របស់​វា សម្រាប់​ជីវិត​រៀបការ​របស់​អ្នក​។ អាន​ការព្យាករណ៍​តាម​ក្បួន​មើល​បាតដៃ​ចិន​ដូចខាងក្រោម​។ ប៉ុន្តែ​កុំ​កើតទុក្ខ​ព្រួយ ប្រសិនបើ​អ្នក​យល់ឃើញថា ការព្យាករណ៍​នោះ​មិន​សម​ទំនង ឬ មិនអាច​ទទួលយកបាន​។ វា​គ្រាន់តែ​ជាការ​ទស្សន៍ទាយ​តាម​ក្បួន​បាតដៃ​ប៉ុណ្ណោះ ចំណែក​អាពាហ៍ពិពាហ៍​សុខសាន្ត ស្ថិត​ស្ថិរ គង់វង្ស គឺ​វា​អាស្រ័យ​លើ​លោកអ្នក​ប៉ុណ្ណោះ​ថា​តើ​ចេះ​ថែរក្សា​វា​ដែរ​ឬក៏​អត់​។ 

​    ​ចំណាំ​៖ 
​    ​- ទាំងប្រុស​ទាំងស្រី គឺ​មើល​ដៃស្តាំ​។ 
​    ​- មិន​ថា​មាន​ខ្សែ​ប៉ុន្មាន​នោះទេ គឺ​គិតតែ​ខ្សែ​ណា​វែង​ជាងគេ ធ្វើជា​គោល (​ខ្សែ​អាពាហ៍ពិពាហ៍​)​។ 
​    ​- បើ​គ្មាន​ខ្សែ​សោះ គឺ​គ្មាន​ការរៀប​ការ​ឡើយ​។ 
​    ​- បើ​ខ្សែកោង​ឡើងដល់​គល់​ម្រាមដៃ​ក៏​តំណាងឱ្យ​ជីវិត​គ្មាន​អាពាហ៍ពិពាហ៍​ដែរ​។​

​    ​១. ខ្សែ​ត្រង់​
​    ​ខ្សែ​ត្រង់​វែង ៖ តំណាងឱ្យ​ស្នេហា​ល្អូកល្អិន និង​បង្កើតបានជា​គ្រួសារ​ធំ​ដ៏​រីករាយ និង​ជោគជ័យ​ការងារ​ឬ​ការរកស៊ី ក្រោយ​រៀបការ​។​
​    ​ខ្សែ​ត្រង់​ខ្លី ៖ តំណាងឱ្យ​ជីវិត​អាពាហ៍ពិពាហ៍​ដែល​កើតឡើង​នៅពេល​អ្នកមាន​អាយុ​ច្រើន ព្រោះតែ​សាមីខ្លួន​រើស​ខ្លាំងពេក​។ 

​    ​២. ខ្សែកោង​
​    ​កោង​ចុះក្រោម ៖ មិនមែនជា​ប្រ​ផ្នូរ​ល្អ​ទេ វា​តំណាងឱ្យ​ដៃគូ នឹងត្រូវ​ស្លាប់​មុន​អ្នក ឬ លែងលះគ្នា ដោយសារ​មិន​ចុះសម្រុង​គ្នា​។​
​    ​កោង​ឡើងលើ ៖ ជា​ប្រ​ផ្នូរ​ល្អ ព្រោះ​ដៃគូ​ជា​អ្នក​នាំ​លោកអ្នក​ជោគជ័យ​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ និង​មានជីវិត​រីករាយ​ក្រោយ​រៀបការ​រួច​។ 

​    ​៣. ខ្សែ​ព្រែក​ចុង​
​    ​ព្រែក​នៅ​ដើមទី ៖ មិនមែនជា​សញ្ញា​ល្អ​ទេ​។ វា​តំណាងឱ្យ​ការបែកបាក់ ឬ លែងលះគ្នា តែ​ភាគរយ​វិល​មក​រស់នៅ​ជាមួយគ្នា​វិញ ក៏​ខ្ពស់​ដែរ​។​
​    ​ព្រែក​នៅ​ចុង ៖ ក្រោយ​រៀបការ​រួច រស់នៅ​មិន​ចុះសម្រុង​គ្នា ហើយ​ទ្រព្យ​ក៏​ក្រខ្សត់​ថែមទៀត​។ 

​    ​៤. ខ្សែ​មាន​រង្វង់​កាត់​ពីលើ 
​    ​រង្វង់​នៅ​ដើមខ្សែ ៖ មានរឿង​រកាំរកូស​មុន​រៀបការ តែ​ក្រោយ​រៀបការ​រួច ល្អូកល្អិន​។ 
​    ​រង្វង់​នៅ​កណ្តាល​ខ្សែ ៖ ឈ្លោះ ត្រូវ ឈ្លោះ ត្រូវ ឥត​ល្ហែ​ក្នុង​មួយជីវិត​អាពាហ៍ពិពាហ៍​។​
​    ​រង្វង់​នៅ​ចុង​ខ្សែ ៖ មានរឿង​រកាំរកូស​ក្រោយ​រៀបការ​រួច​។​

​    ​៥. ខ្សែ​រាង​ក្រឡាៗ​
​    ​ខ្សែ​នេះ​តំណាងឱ្យ​រឿង​រកាំរកូស​មិនចេះចប់​មិនចេះហើយ​ក្នុង​អាពាហ៍ពិពាហ៍ ស្នេហា​ផិតក្បត់ ហើយ​បើ​នៅ​លីវ​វិញ គឺ​ពិបាក​រក​ដៃគូ​ល្អ​ណាស់ ហើយ​បើ​រកបាន ក៏​ងាយ​នឹង​បែក​គ្នា​វិញ​ដែរ​។ 

​    ​៦. ខ្សែ​ច្រើន​ត្រួតស៊ីគ្នា​
​    ​បើ​អ្នក​នៅ​លីវ​មាន​ខ្សែ​បែបនេះ គឺ​ច្បាស់​ជា​ពិបាក​រក​ដៃគូ​ល្អ​គាប់​ចិន្តា​ណាស់ ហើយ​បើ​រកបាន​ក៏​ងាយ​នឹង​បែក​គ្នា​វិញ​ដែរ​។ មួយវិញទៀត បើ​រួមរស់​ជាមួយគ្នា ដៃគូ​របស់​អ្នក​គិតតែ​មនុស្ស​ទី​បី​ក្នុង​ចិត្ត​គេ​ប៉ុណ្ណោះ​។​

​    ​៧. មាន​ខ្សែ​ខ្លី​មួយ​នៅ​ពីលើ ឬ នៅ​ពីក្រោម​
​    ​ប្រសិនបើ​មាន​ខ្សែ​ខ្លី​មួយ​នៅ​ពីលើ ឬ នៅ​ពីក្រោម​ខ្សែ​អាពាហ៍ពិពាហ៍ វា​តំណាងឱ្យ​ការឈ្លោះទាស់ទែង ស្នេហា​តឹងទ្រូង រស់នៅ​ជាមួយគ្នា​ពិបាក​ជាង​ស្លាប់​។ 

​    ​៨. ខ្សែ​អាពាហ៍ពិពាហ៍ មាន​រាង​រលក ឬ ច្រវាក់​
​    ​បើ​មាន​ខ្សែ​បែបនេះ គឺ​លោក​អ្នកជា​មនុស្ស​គ្មាន​បេះដូង​ទេ គឺ​រៀបការ​ឱ្យតែបាន​រៀបការ ចំណែក​ដៃគូ គ្មាន​ន័យ​អ្វី​ទាំងអស់​សម្រាប់​លោកអ្នក​៕

adverise with khmeread

អ្នកនឹងចូលចិត្ត