adverise with khmeread 1

​ពិធីករ​ម្នាក់​ទប់​មិន​ជាប់​ក៏​សំពង​បុរស​ម្នាក់​យ៉ាង​ចាស់ដៃ​

​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ការដោះដូរ​កីឡាករ​កាលពី​ឆ្នាំ ២០១៤ សារព័ត៌មាន Sky Sports បាន​កាត់​ការផ្សាយ​ផ្ទាល់​នៅតាម​ដងផ្លូវ​ពី​ដំណឹង​នានា​ទាក់ទង​នឹង​ការ​ទិញដូរ​កីឡាករ បន្ទាប់ពី​បុគ្គលិក​របស់ខ្លួន​ត្រូវបាន​លេងសើច​ជាមួយនឹង​ឧបករណ៍​សិច​នៅ​នឹង​ត្រចៀក​នៅលើ​ទូរទស្សន៍​ជាតិ​ដោយ​ក្រុម​អ្នក​រំខាន​។​

​ល្បែង​ឈ្លើយ​មួយ​នេះ​ហាក់​នៅតែ​រស់រានមានជីវិត​មកដល់​សព្វថ្ងៃ ជាក់ស្តែង​ដូច​បានបង្ហាញ​ក្នុង​ឃ្លី​ប​របស់​ទូរទស្សន៍ Sport Italia នេះ​ស្រាប់​។​

​បន្ទាប់ពី​ត្រូវបាន​យាយី​ដោយ​បុរស​ម្នាក់​ជាមួយនឹង​ប៉ោង​ប៉ោង​រូប​ចេក​ប្រហែលជា ១៥ វិនាទី​មក​នោះ អ្នករាយការណ៍​ព័ត៌មាន ដែល​ហាក់ដូចជា​នៅក្រៅ​ទឹកដី Stamford Bridge រូបនេះ​បាន​ឆេះដុំ​និង​បាន​វាយ​បុរស​ម្នាក់​នោះ​ដោយ​អាវុធ​របស់គាត់​ក្នុងពេល​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​។​

​ប្រសិនបើ​អ្នករាយការណ៍​របស់​ទូ​រ​ទស្សន៍ Sky ឈរ​នៅ​ទីនោះ ម្ល៉េះ​ពួក​រប៉ិលរប៉ូច​នេះ​ក៏​ប្រហែលជា​នឹងធ្វើ​បែបនេះ​ដាក់​ពួកគេ​ម្តងទៀត​ជាមិនខាន​ដែរ​ហើយ​មើលទៅ​៕

 

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់