adverise with khmeread 1

អាហារ​ទប់ស្កាត់​កុំ​ឲ្យ​ភ្នែក​ម្ញ៉ូ​ប​កាន់តែ​ធ្ងន់ធ្ងរ​

​    ​ភ្នែក​ម្ញ៉ូ​ប​ជា​អាកា​រៈ​មួយ​កំពុង​ញាំញី​ទៅលើ​ក្រុមមនុស្ស​ស្ទើរ​គ្រប់​ប្រភេទ​គ្រប់​វ័យ​។ ការកើត​អាកា​រៈ​ភ្នែក​បែបនេះ​បានធ្វើ​ឲ្យ​យើង​ជួប​ការលំបាក ដោយ​ត្រូវ​ប្រើប្រាស់​វ៉ែនតា​ជាប់នឹង​ភ្នែក​គ្រប់ពេលវេលា​។ ធ្ងន់ធ្ងរ​ជាងនេះទៅទៀត​អាកា​រៈ​ភ្នែក​ម្ញ៉ូ​ប​កាន់តែ​ជ្រៅៗ​ទៅ​យ៉ាង​ឆាប់រហ័ស​ដោយ​ពុំមាន​អ្វី​អាច​ទប់ស្កាត់​បានឡើយ​។​

​    ​តើ​ធ្វើ​ដូចម្តេច​ទៅ​បើ​អ្នក​ជួប​ស្ថានការណ៍​បែបនេះ​?
​    ​តាម​ធម្មតា​យើង​យល់ឃើញ​ត្រឹមតែ​ថា អ្នក​ដែល​បរិភោគ​វីតាមីន A ជាប់​ជាប្រចាំ​អាចជួយ​គ្រាប់ភ្នែក​ឲ្យ​ភ្លឺ​ច្បាស់ ឬ​គ្រាប់ភ្នែក​ស្រស់ស្អាត​បាន​។ ទោះយ៉ាងណា ក្រុមអ្នកវិទ្យាសាស្ត្រ​អះអាងថា​ការយល់ឃើញ​បែបនេះ​ជាការ​ត្រឹមត្រូវ​មួយផ្នែក​ប៉ុណ្ណោះ​ព្រោះ​តាម​ការស្រាវជ្រាវ​បាន​រកឃើញ ថា​ក្រុម​វីតាមីន B1 និង​វីតាមីន E ក៏មាន​ចំណែក​ពាក់ព័ន្ធ​សំខាន់ក្នុង​ការជួយ​ដល់​គ្រាប់ភ្នែក​របស់​យើង​ដែរ​។

​    ​ពួកគេ​បាន​ឲ្យ​ដឹងថា​កង្វះខាត​វីតាមីន E អាច​បង្ក​ឲ្យ​កែវភ្នែក​ត្រង់​កន្លែង​ទទួល​រូបភាព​ចុះខ្សោយ និង​កង្វះខាត​វីតាមីន B1​នាំ​ឲ្យ​ប្រសាទ ដែលមាន​តួនាទី​នាំយក​ចំណាំង​រូបភាពឆ្ពោះទៅកាន់​ខួរក្បាល​មាន​លក្ខណៈខុស​ប្រក្រតី ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រសាទ​នេះ​ចុះខ្សោយ​យ៉ាង​រហ័ស​។​

​    ​សម្រាប់​អាហារ​ទប់ស្កាត់​អាកា​រៈ​ភ្នែក​ម្ញ៉ូ​ប​កុំ​ឲ្យ​ខ្សោយ​យ៉ាង​រហ័ស និង​សម្បូរ​ទៅដោយ​វីតាមីន B1 និង​វីតាមីន E មានដូចជា ថ្លើម ទឹកដោះគោ សណ្តែកដី សណ្តែក​គ្រាប់ប្រភេទ​អង្ករសម្រូប ស៊ុតក្រហម តៅហ៊ូ សាច់ជ្រូក ល្ង ខ្ទឹមសរ និង​សារាយសមុទ្រ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់