adverise with khmeread Untitled 1

តាម​ចាប់​ចោរឆក់​ខ្សែក​បាន​ទាំង​២​នាក់​

     តាកែវ ៖ ជនសង្ស័យ​២​នាក់​បានធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ឆក់​ខ្សែ​កនៅ​ស្រុក​បាទី តាកែវ​ដែល​ប៉ូលិស​ចាប់បាន​ភ្លាមៗ​បាន​ម្នាក់​កាលពី​ម្សិល​ម៊ិ​ញ ឥឡូវ​ចាប់បាន​ម្នាក់​នៅ​សង្កាត់​ចោមចៅខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​៣​កុ​ម្ភះ​ឆ្នាំ​២០១៦ រួច​បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​បាទី​ចាត់​ការបន្ត​។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ដែល​ទើបនឹង​ចាប់បាន​ឈ្មោះ​ឯម ភ័ក្ត្រ​ភេទ​ប្រុស​ភេទ​២១​ឆ្នាំ នៅ​ផ្ទះជួល​ជាមួយគ្នា​ស្នាក់នៅ​ផ្ទះជួល ម្តុំ​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យរាជធានី​ភ្នំពេញ ។​

     គួរ​បញ្ជាក់ថា ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​បាទី​ឃាត់ខ្លួន​បាន​ភ្លាមៗ​បន្ទាប់ពី​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ពី​ភ្នំពេញ​ទៅធ្វើ​សកម្មភាព​ឆក់​ខ្សែក​ពី​ស្ត្រី​ម្នាក់បានសម្រេច​នៅ​ខេត្តតាកែវ តែ​រត់​មិន​រួច ។​

    សកម្មភាព​ឆក់​ខ្សែក​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល​ថ្ងៃទី​២​កុ​ម្ភះ​ឆ្នាំ​២០១៦​នេះ​នៅតាម​ផ្លូវជាតិ​លេខ​២ ខាងត្បូង​ផ្សារ​សំរោង​យោង​ប្រមាណ​១​គីឡូម៉ែត្រត្រង់ចំណុច​ភូមិ​ស្មៅ​ខ្ចី ឃុំ​ត្រពាំង​សាប ស្រុក​បាទី​ខេត្តតាកែវ ។​

     ប៉ូលិស​ស្រុក​បាទី​បាន​ឲ្យ​ដឹងថា ប៉ូលិស​បានធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​ឈ្មោះ ជា ស្រួច ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ផ្ទះជួល ម្តុំ​វត្ត​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានី​ភ្នំពេញ បន្ទាប់ពី​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​ធ្វើ​សកម្មភាព​ឆក់​ខ្សែក ពី​ស្ត្រី​ម្នាក់​បានសម្រេច ហើយ​បក្ខពួក​ម្នាក់ទៀត​បើក​ម៉ូតូ​រត់គេច​មក​ភ្នំពេញ ។​

adverise with khmeread

មតិយោបល់