adverise with khmeread 1

AOA Cream បង្ហាញ​រូបភាព​សម្រាប់​ការបង្ហាញ​ខ្លួន​ជា​លើកដំបូង​របស់​ពួកគេ​ជាមួយ​បទ​ចម្រៀង “I’m Jelly Baby”

បន្ទាប់ពី​ចែករំលែក​នូវ​រូបភាព​របស់​សមាជិក​ក្រុម​នីមួយៗ​នៅក្នុង​ក្រុម​រួចមក រូបភាព​របស់​ក្រុម​និង​រូបភាព​សម្រាប់​អាល់​ប៊ុ​ម​របស់​ក្រុម AOA Cream ក៏ត្រូវ​បានបង្ហាញ​ផងដែរ​។​

AOA Cream គឺជា​ក្រុមទី​បី​ចេញ​មកពី​ក្រុម AOA ដែល​រួមមាន​ក្រុម AOA Black និង ក្រុម AOA White និង​មាន​សមាជិក​នាង Hyejeong, Yuna, និង Chanmi​។​

​ជាមួយនឹង​រូបភាព​ក្រប​មុខ​ត្រូវបាន​បញ្ចេញ​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ​នេះ ចំណងជើង​បទ​ចម្រៀង​សម្រាប់​ក្រុម​របស់​ពួកគេ​ត្រូវបាន​បង្ហាញថា “Jiltunayo BABY” ឬក៏ “I’m Jelly Baby”​។​

​ពួកគេ​នឹង​បង្ហាញខ្លួន​នៅ​ថ្ងៃទី ១២ ខែកុម្ភៈ​នេះ​៕

 

adverise with khmeread
ប្រភព៖ koreaboo

មតិយោបល់