1

ភាពយន្ត​អាសអាភាស​កំពុង​ធ្វើឱ្យប៉ះពាល់​ដល់​ប្រជាជន​រស់នៅ​រដ្ឋ Utah

ការថត​វីដេអូ​អាសអាភាស​តាមផ្លូវ​សារ​ធា​រណៈ​គឺជា​បញ្ហា​ចោទ​នៅក្នុង​រដ្ឋ Utah សហរដ្ឋអាមេរិក​ឬ​? សមាជិក​រដ្ឋសភា​លោក Todd Weiler គិតថា​វា​ជា​បញ្ហា​ចោទ​ពិតមែន​។​

​តំណាងរាស្ត្រ​គណបក្ស​សាធារណរដ្ឋ​រូបនេះ​បាន​ណែនាំ​អំពី​ការដោះស្រាយ​មួយ​ថា "​យើង​ទទួលស្គាល់ថា​យើង​ត្រូវការ​ប្រព័ន្ធ​អប់រំ វិធី​បង្ការ​ឬ​ការពារ​ជាមុន ការស្រាវជ្រាវ និង​គោលនយោបាយ​ដើម្បី​ការផ្លាស់ប្តូរ​សហគមន៍ រួមទាំង​កម្រិត​មួយ​នៃ​សង្គម​ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​រូប​អាសអាភាស ដែល​កំពុងតែ​បាន​បំផ្លាញ​ពលរដ្ឋ​រដ្ឋ Utah និង​ប្រទេសជាតិ​"​។​

Utah គឺជា​រដ្ឋ​មួយ​ក្នុងចំណោម​រដ្ឋ​ដទៃទៀត​ក្នុង​សហរដ្ឋអាមេរិក​ដែលមាន​អត្រា​ថត​រឿង​អាសអាភាស​ច្រើនជាងគេ នេះ​បើ​យោងតាម​ការសិក្សា​មួយ​របស់​សាកលវិទ្យាល័យ​ពាណិជ្ជកម្ម Harvard ។​

​ដោយបាន​ថ្លែង​ទៅកាន់​បណ្តាញ​ទូរទស្សន៍ FOX411 លោក Weiler បាន​និយាយថា "​ខ្ញុំ​កំពុងតែ​ត្រូវគេ​សើចចំអក​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​អំពី​បញ្ហា​មួយ​នេះ ប៉ុន្តែ​វា​កំពុងតែ​ផ្តល់​ផលប៉ះពាល់​ទៅ​ប្រជាជន​ដែល​រស់នៅ​តំបន់​នោះ ហើយ​និង​ក្រុមគ្រួសារ​របស់​ពួកគេ​ផងដែរ​"​។​

​មេធាវី​ការពារ​ក្តី​ក្នុង​បណ្តឹង​លែងលះ​ប្រែក្លាយ​មកជា​អ្នកនយោបាយ​រូបនេះ បាន​និយាយថា​លោក​ដាក់ចេញ​នូវ​សីលធម៌​ទៅលើ​នរណាម្នាក់​ទេ ប៉ុន្តែ​គ្រាន់តែ​ចង់​ធ្វើឱ្យ​ប្រជាជន​យល់ដឹង​ពី​គ្រោះថ្នាក់​របស់​រឿង​អាសអាភាស​តែប៉ុណ្ណោះ​៕

 

ប្រភព៖ foxnews

មតិយោបល់