adverise with khmeread 11111

ការ​ប្រជែង​ដណ្តើម​បេក្ខភាពប្រធានាធិបតី​ប្រចាំ​បក្សនយោបាយ​នៅ​អាមេរិក​ដល់​ណា​ហើយ​?

​    ​លោក​ថេត គ្រូ​ស (Ted Cruz) សមាជិក​ព្រឹទ្ធសភា​អភិរក្សនិយម​ពោរពេញ​ដោយ​មហិច្ឆតា បាន​ផ្តួល​មហាសេដ្ឋី​ពាន់​លាន លោក ដូ​ណា​ល់ ត្រាំ ក្នុង​រដ្ឋ​អាយ​អូ​វ៉ា ជា​រដ្ឋ​ដំបូង​គេ​ដែល​ធ្វើការ​បោះឆ្នោត​ក្នុងការ​ប្រណាំងប្រជែង​ដើម្បី​ជ្រើស​រើ​បេក្ខភាព​តែងតាំង​ពី​បក្ស​សាធារណរដ្ឋ​សម្រាប់​តំណែង​ប្រធានាធិបតី​នៅ​សេត​វិមាន​។ 

​    ​នៅ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ឯណោះ​វិញ អតីតរដ្ឋមន្ត្រី​ការបរទេស​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន បានឈ្នះ​យ៉ាង​ប្រផុតប្រផើយ​បំផុត​ទៅលើ​គូប្រជែង​របស់លោក​ស្រី​គឺ ជន​សង្គមនិយម​លោក បឺ​នី សេន​ឌ័​រ (Bernie Sanders) សមាជិក​ព្រឹទ្ធសភា​របស់​បក្ស​ប្រជាធិបតេយ្យ​។ លោកស្រី​បាន​យកឈ្នះ​លើ​លោក សេន​ឌ័​រ តែ ០,២ ភាគរយ​ប៉ុណ្ណោះ ពោល​លទ្ធផល​បញ្ចប់​គឺ​លោកស្រី​ទទួលបាន​សម្លេងគាំទ្រ ៤៩,៨ ភាគរយ រីឯ​លោក សេន​ឌ័​រ ទទួលបាន ៤៩,៦ ភាគរយ​។ 

​     លោកគ្រូ​ស​បានឈ្នះ​ការបោះឆ្នោត​នៅ​រដ្ឋ​អាយ​អូ​វ៉ា​ជាមួយនឹង​សម្លេងគាំទ្រ ២៨ ភាគរយ​ធៀប​នឹង ២៤ ភាគរយ​សម្រាប់​លោក​ដូ​ណា​ល់ ត្រាំ និង ២៣ ភាគរយ​ទៀត​សម្រាប់​លោក ម៉ា​កូ រូ​ប៊ី​អូ ព្រឹទ្ធសមាជិក​មកពីរ​ដ្ឋ​ផ្លរីដា ដែល​ធ្វើ​បានល្អ​ជាង​ការរំពឹងទុក​ទៅទៀត​។ 

​    ​ដំណើរ​បន្ទាប់​នៃ​ការ​ប្រជែង​ការតែងតាំង​ជា​បេក្ខភាព​ប្រធានាធិបតី​តំណាងឱ្យ​បក្ស​ធំៗ​ទាំងពីរ​នឹងធ្វើ​ឡើង​នៅ​រដ្ឋ ញូ​វ ហេម​សាយ​អឺ (New Hampshire)៕    

adverise with khmeread
ប្រភព៖ ប៊ីប៊ីស៊ី

មតិយោបល់