សួនច្បារបញ្ឈរធំបំផុតលើពិភពលោក គឺស្ថិតនៅប្រទេសកូឡុំប៊ី

    ​អគារ​ឈ្មោះ Edificio Santalaia ដែលជា​គ្របដណ្តប់​ដោយ​រុក្ខជាតិ ស្ថិតក្នុង​ទីក្រុង Bogota ប្រទេស​កូ​ឡុំ​ប៊ី ត្រូវបាន​គេ​ចាត់ទុកជា សួនច្បារ​ដ៏​អស្ចារ្យ​បំផុត​មិន​ធ្លាប់មាន​។ ជាមួយនឹង​រុក្ខជាតិ​ទំហំ ៣.០៦៥ ម៉ែត្រការ៉េ​ហ៊ុំព័ទ្ធ​ជុំវិញ​អគារ ១១ ជាន់ នេះ​គឺជា​សួនច្បារ​បញ្ឈរ​ធំជាងគេ​លើ​ពិភពលោក​។​

​    ​សួនច្បារ​នេះ​មាន​វត្តមាន​ឡើងមក ដោយសារតែ​ក្រុមហ៊ុន​រចនា​អេស្បាញ Paisajismo Urbano និង​ក្រុមហ៊ុន​កូ​ឡុំ​ប៊ី Groncol រួមដៃគ្នា​បង្កើត​វា​ឡើង រួច​សាងសង់​ចប់​ជា​ស្ថាពរ​ក្នុង​ខែធ្នូ ឆ្នាំ ២០១៥ បន្ទាប់ពី​ដាំ​វា​អស់​រយៈពេល ៨ ខែ និង ៨ ខែ​ផ្សេងទៀត​លើ​ការងារ​ផ្សេងៗ​។ សព្វថ្ងៃ​វា​បាន​ក្លាយជា​បេះដូង​បៃតង​នៃ​ទីក្រុង Bogota និង​ជា​និមិត្តសញ្ញា​មួយ​នៃ​និរន្តរភាព ជាពិសេស​ដើរតួ​សំខាន់​ដែល​រុក្ខជាតិ​ជា​ជីវិត​ប្រចាំថ្ងៃ​របស់​មនុស្ស​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត