adverise with khmeread 2

​តារា​ផ្សេងទៀត​ចូលរួម​ជាមួយ Adele ដើម្បី​ហាមឃាត់​បេក្ខភាព​ប្រធានាធិបតី​អាមេរិក​កុំឱ្យ​ចាក់​បទ​ចម្រៀង​ខ្លួន​ក្នុងពេល​ឃោសនា​

អ្នកនិពន្ធ​និង​ជា​តារាចម្រៀង​សញ្ជាតិ​អង់គ្លេស​នាង Adele បានប្រកាស​ពីថ្ងៃ​ច័ន្ទ​កន្លងទៅ​ថា នាង​មិនបាន​អនុញ្ញាតឱ្យ​បេក្ខភាព​ប្រធានាធិបតី​អា​មេ​រិច​លោក Donald Trump ប្រើប្រាស់​បទ​ចម្រៀង​នាង​ដើម្បី​ការឃោសនា​រក​សន្លឹកឆ្នោត​របស់គាត់​ឡើយ​។

​បេក្ខភាព​ប្រធានាធិបតី​រូបនេះ​បាន​យក​បទ​ចម្រៀង “Rolling in the Deep” របស់​នាង​ទៅប្រើ​ប្រាស់​នៅឯ​ជំនួប​ប្រជុំ​មួយ​ក្នុង​រដ្ឋ Oklahoma ហើយក៏​បាន​បន្ត​ប្រើប្រាស់​បទ “Skyfall” នៅក្នុង​រដ្ឋ Ohio ផងដែរ​។​

​អ្នកតំណាង​របស់​តារាចម្រៀង​ស្រី​រូបនេះ​បានបញ្ជាក់​ទៅកាន់​ទូរទស្សន៍ FOX411 ថា "Adele មិនបាន​ផ្តល់​ការអនុញ្ញាត​សម្រាប់​បទ​ចម្រៀង​របស់​នាង​ដើម្បី​បម្រើ​ប្រយោជន៍​ដល់​ការឃោសនា​យុទ្ធនា​ការបោះ​ឆ្នោត​ណាមួយ​ឡើយ​"​។​

​គួរបញ្ជាក់​ផងដែរ​ថា មិនមែន​តែ Adele ម្នាក់​នោះទេ​ដែរ​បាន​ហាមឃាត់​មិនឱ្យ​អ្នកនយោបាយ​បញ្ឈប់​ការប្រើប្រាស់​បទ​ចម្រៀងរ​បស់​នាង​នោះ សូម្បីតែ​តារាចម្រៀង​ជើងចាស់​លោក Neil Young ក៏បាន​ជជែក​រកហេតុ​ផល​ពី​លោក Trump ជុំវិញ​ការប្រើប្រាស់​បទ​ចម្រៀង  "Rockin' in the Free World" ផងដែរ​។

​មិនមែន​ត្រឹម​លោក Trump តែម្នាក់ឯង​នោះទេ​ដែល​ទទួលបាន​លទ្ធផល​មួយ​នេះ​សូម្បីតែ​បេក្ខភាព​ប្រធានាធិបតី​អា​មេ​រិច​ដទៃ​ដូចជា​លោក Scott Walker ក៏​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ប្រើប្រាស់​បទ​ចម្រៀង​មួយ​បទ​ពី​សំណាក់​ក្រុម​ចម្រៀង​អាមេរិក Dropkick Murphys ហើយ​ក្រុម​តន្ត្រី​រ៉ុ​ក Survivor ក៏បាន​បញ្ជាក់​ផងដែរ​ថា​មិន​ចង់ឱ្យ​លោក Mike Huckabee ចាក់​បទ​ចម្រៀង "Eye of the Tiger" របស់ខ្លួន​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​រប​ស់​បេក្ខភាព​ប្រធានាធិបតី​រូបនេះ​ទេ​៕

 

 

adverise with khmeread
ប្រភព៖ foxnews

មតិយោបល់