adverise with khmeread 0

រឿង​ភាគ​ទូរទស្សន៍​យក​លំនាំ​រឿង “Three Lives, Three Worlds” បង្ហាញ​តួអង្គ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​

​រឿង​ភាគ​របស់​ផលិតកម្ម Shanghai GCod Entertainment ដែល​យក​លំនាំ​រឿង​ប្រលោមលោក​មនោសញ្ចេតនា​រវើរវាយ​ដ៏​ពេញនិយម "Three Lives, Three Worlds" បាន​បញ្ចេញ​តួអង្គ​ស្រស់ស្អាត​ជា​លើកដំបូង សុទ្ធសឹង​ជាតា​រា​ក្នុង​ដួងចិត្ត​របស់​ប្រិយមិត្ត​។​

​រឿងនេះ​គឺ​ត្រូវបាន​បង្ហាញ​ជាមួយ​តួឯក​ចិន​នាង Yang Mi និង​តារា​សម្តែង​តៃវ៉ាន់​លោក Mark Chao នៅក្នុង​រឿង​ចិនដីគោក​ជា​លើ​ដំបូង​របស់គាត់​។​

​រឿង​ភាគ​ទូរទស្សន៍​នេះ​ក៏ត្រូវ​បាន​ចូលរួម​សម្តែង​ដោយ លោក Ken Chang នាង Maggie Wong លោក Alan Yu នាង Dilraba លោក Gao Weiguang លោក Lin Binbin នាង Zhu Xudan និង​លោក Lian Yiming ជា​តួរង​។​

​សរុប​មាន ៥០ ភាគ រឿង Three Lives, Three Worlds: Ten Miles of Peach Blossoms គឺ​យក​លំនាំ​តាម​រឿង​ប្រលោមលោក​ពី​សៀវភៅ Ten Miles of Peach Blossoms និង The Pillow Book​។ ការ​លាយ​សាច់រឿង​បញ្ចូល​គ្នា​គឺ​ផ្អែកទៅលើ​រឿង​ស្នេហា​រវាង​ព្រះ​នាង​កញ្ជ្រោង​នា​សម័យបុរាណ Bai Qian (​នាង Yang Mi) និង​ព្រះអង្គម្ចាស់​វ័យក្មេង Ye Hua (​លោក Mark Chao)​។ វាសនា​ស្នេហា​អ្នក​ទាំង​ពីរបាន​ធ្លាក់ចូល​សោកនាដកម្ម​ជាច្រើន​ជាតិ​។​

​សៀវភៅ​រឿង​ប្រលោមលោក​ទីមួយ​ក៏​កំពុងតែ​ថត​ជា​រឿង​ផងដែរ ដែល​ចូលរួម​សម្តែង​ដោយ​នាង Crystal Liu Yifei ដើរតួ​ជាង​នាង Bai Qian និង​លោក Yang Yang ជា​តួអង្គ Ye Hua​។ រឿងនេះ​ត្រូវបាន​ផលិត​ដោយ​ផលិតកម្ម Alibaba Pictures និង​ដឹកនាំ​ដោយ​លោក Zhao Xiaoding និង​លោក Anthony LaMolinara​។ រឿង​ដុំ​នេះ និង​រឿង​ភាគ​ទូរទស្សន៍​ខាងលើ នឹង​ចេញផ្សាយ​នៅ​ឆ្នាំ ២០១៧ ខាងមុខ​។​

​រឿង Three Lives, Three Worlds: Ten Miles of Peach Blossom ក៏ត្រូវ​បាន​ផលិត​ជា​សៀវភៅ​រឿង​ថ្លុក ដែល​គូរ​ដោយ​នាង Xiao Yu​។ លេខ​ដំបូង​ត្រូវបាន​បញ្ចេញ​ក្នុង​ឆ្នាំ ២០១៥៕

​នាង Yang Mi ដើរតួ​ជា Bai Qian


​លោក Mark Chao ដើរតួ​ជា Ye Hua


​លោក Ken Chang ដើរតួ​ជា Zhe Yan


​នាង Maggie Wong ដើរតួ​ជា Su Jin


​លោក Andy Yu ដើរតួ​ជា Bai Zhen


​នាង Dilraba ដើរតួ​ជា Feng Jiu


​លោក Gao Weiguang ដើរតួ​ជា Dong Hua


​លោក Zhang Binbin ដើរតួ​ជា Li Jing


​នាង Zhu Xudan ដើរតួ​ជា Xuan Nü


​លោក Lian Yiming ដើរតួ​ជា Qing Cang

adverise with khmeread
ប្រភព៖ ហ្វាយីស្តារ

អ្នកនឹងចូលចិត្ត

មតិយោបល់