adverise with khmeread 62

ហេង​អស់ទាស់ បាន​ជិះ​យន្តហោះ​មួយ​ផ្តាច់មុខ​តែឯង​!

​    ​កន្លែង​សណ្តូកជើង​ក៏​ធំ សេវាកម្ម​ក៏មាន​លក្ខណៈ​ផ្ទាល់ខ្លួន និង​គ្មាន​សម្លេង​ក្មេង​យំ ឬ​អ្នកដំណើរ​ឥត​វិន័យ​ថែមទៀត​។ នេះ​គឺជា​អ្វីដែល​អ្នកដំណើរ​ដ៏​សំណាង​ម្នា​ក់បាន​ជួបប្រទះ​នៅក្នុង​ប្រទេស​ចិន ខណៈ​បានធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ​ស្រុកកំណើត​របស់ខ្លួន​នៅ​ទីក្រុង​ក្វាង​ចូ​វ​សម្រាប់​បុណ្យចូលឆ្នាំថ្មី​។ 

​    ​ការពន្យារពេល​ហោះហើរ​មានន័យថា​អ្នកដំណើរ​ផ្សេងទៀត​បាននាំគ្នា​ប្តូរ​ទៅ​ជើងហោះហើរ​ដែល​ចេញដំណើរ​មុន ជាហេតុ​ទុកឱ្យ​លោកស្រី ចាំង រីករាយ​នឹង​ការធ្វើដំណើរ "​ប្រៀប​បីដូច​ជាតា​រា​ល្បី​មួយ​ដួង​" បែបនេះ​តែម្តង​។ 

​    ​ការ​ជ្រើស​យក​ការហោះហើរ​ជាជាង​ការ​ជិះ​រថភ្លើង​ក៏មាន​ន័យ​ដែរ​ថា លោកស្រី​បាន​បញ្ជៀ​ស​នូវ​ការពន្យារពេល​ដ៏​យូរ ដែល​បានធ្វើឱ្យ​មនុស្ស​ជាង ១០ ម៉ឺន​នាក់​ជាប់​គាំងស្តូក​ទៅណា​មិន​រួច​នៅ​ស្ថានីយ៍​រថភ្លើង​ក្រុង​ក្វាង​ចូ​វ​ក្នុង​សប្តាហ៍​នេះ ខណៈ​ប្រជាជន​ទូទាំងប្រទេស​កំពុង​សម្រុក​ចេញទៅ​ស្រុកកំណើត​ដើម្បី​អបអរ​ឱកាស​បុណ្យចូលឆ្នាំ​ចិន​៕ 

adverise with khmeread
ប្រភព៖ ប៊ីប៊ីស៊ី

មតិយោបល់