adverise with khmeread Untitled 1

ប៉ូលិស​ចាប់ចោរ​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​ម្នាក់​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ប៉ុនប៉ង​គាស់​ផ្ទះ​លួច​យក​សម្ភារ​:​អ្នកស្រុក​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ទឹកល្អក់​២​ឃាត់ខ្លួន​នៅ​ថ្ងៃទី​០៣​កុ​ម្ភះ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១​និង​៤៥ នាទី​នេះ​ចំណុច​ផ្ទះ​លេខ​២​បេ ផ្លូវ​លេខ​២៦១ ក្រុមទី​២៩ ភូមិ​១០ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

    ប៉ូលិស​ប៉ុស្តិ៍​ទឹកល្អក់​ទី​២ បាន​ឲ្យ​ដឹងថា ខណ​:​ពេល​កម្លាំង​ប៉ូលិស​កំពុង​ល្បាត​ក៏មាន​ជនរងគ្រោះ​បាន​ស្រែក​ឲ្យ​ជួយ​ចាប់ចោរ ភ្លាមនោះ​ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាក់ស្តែង​ពីបទ​ប៉ុនប៉ង​លួច​មាន​ស្ថាន​ទម្ងន់ទោស (​គាស់​ផ្ទះ​យក​សំភារៈ​ពុំបាន​សម្រេច ) ប្រព្រឹត្ត​នៅ ចំណុច​ផ្ទះ​លេខ​២​បេ ផ្លូវ​លេខ​២៦១ ក្រុមទី​២៩ ភូមិ​១០ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ។​

     ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ សុខ បូរ ហៅ បូរ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់នៅ​ក្នុង​វត្ត​ដំបូក​ខ្ពស់ សង្កាត់​បឹងទំពុន ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ។​

     ចំំ​ណែ​ក​ជនរងគ្រោះ តៅ ខន ភេទ​ប្រុស អាយុ ៦៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​២​បេ ផ្លូវ​លេខ​២៦១ ក្រុមទី​២៩ ភូមិ​១០ សង្កាត់​ទឹកល្អក់ ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

     វត្ថុតាង​ចាប់យក​៖​ផ្លែ​ទូ​ណឺ​វ៉ី​ស​ប្តូរ​មុខ ចំនួន​១,​កូនសោរ​ទីប​រាង​អក្សរ​អ៉ិ​ល លេខ​៨ ចំនួន​១,​ដែក​សំប៉ែត​មុខ​សំរាប់​កាច់​បំបែក​គ្រាប់​សោ​រក​ម៉ូតូ ចំនួន ០១ ។​

    ប៉ូលិស​បន្តទៀតថា មុនពេល​កើតហេតុ ជនរងគ្រោះ​កំពុង​ស្នាក់​ល្វែង​កណ្តាល ដោយ​ចាក់សោ​ល្វែងផ្ទះ​កើតហេតុ​ដែល​នៅជាប់​គ្នា ។​

   ពេលនោះ ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយ គ្រឿង​ម៉ាក Honda Scoopy ពណ៌​ស បានមក ឈប់​នៅមុខ​ផ្ទះ ហើយ​ជនសង្ស័យ​១​នាក់​បាន​ចុះ​
​ទៅធ្វើ​សកម្មភាព​គាស់​សោ​ទ្វារផ្ទះ​ដោយ​ប្រើប្រាស់ ផ្លែ​ទូ​ណឺ​វ៉ី​ស ។​

    ចំណែក​ជនសង្ស័យ​១​នាក់​ទៀត​ឈរ​ចាំមើល​ផ្លូវ​នៅក្បែរ​ម៉ូតូ ។​ពេលដែល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព ជនរងគ្រោះ​បានឃើញ ហើយ ស្រែក​ចោរៗ ពេលនោះ​ជនសង្ស័យ​១​នាក់ បាន​រត់ឡើង​ម៉ូតូ​គេចខ្លួនបាត់ ។​ចំណែក​ជនសង្ស័យ​១ នាក់​ទៀត ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​ទឹកល្អក់​ទី​២​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​បានជា​ក់ ស្តែង​តែម្តង ។​

       បច្ចុប្បន្ន​ជនល្មើស​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក ដើម្បី​ចាត់​បញ្ជូនទៅ សាលាដំបូង​រា​ធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

adverise with khmeread

មតិយោបល់