Game

ប៉ូលិស​បោសសំអាត​គ្រឿងញឿន រឹបអូស​ទូ​ហ្គេម និង​ឃាត់ខ្លួន ២២​នាក់

     ភ្នំពេញ​៖ មនុស្ស២២នាក់(ស្រីម្នាក់)ត្រូវបានឃាត់ខ្លួននៅ​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៥ នេះ  និងបានរឹបអូស​ទូ​ហ្គេម​ចំនួន ៣​គ្រឿង , ដាវ​សាំ​ម៉ូ​រៃ​ចំនួន​៣ ដើម ស្ថិតនៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខដែលជាទីតាំងបង្ក្រាបមិនចេះអស់ ។
    ​ការបង្ក្រាប​និង​បោសសំអាត​គ្រឿងញៀន​នេះ ចាប់ផ្តើម​ពី​ម៉ោង​១១​ដល់​ម៉ោង​១២ ថ្ងៃត្រង់ ដែល​ពួក​ប្រើប្រាស់​គ្រឿងញៀនតែងតែ​ធ្វើ​សកម្មភាព នៅពេល​យប់ ដោយ​បញ្ចេញ​សកម្មភាព​ផ្សេងៗ​ដូចជា អំពើ​ប្លន់​ជាដើម​។
   ដោយឡែក​មនុស្ស​ទាំង ២២​នាក់ នេះ ក្នុងនោះ មាន​ស្រី្ត​ម្នាក់​ត្រូវបាន​គេ​ដឹក ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ធ្វើការ​វិភាគ​ទៅលើ​សារព៌ាង្គ​កាយ ស្វែងរក​សារធាតុ​ញៀន ដែល​ពួកគេ​បាន​ប្រើប្រាស់​៕

មតិយោបល់