adverise with khmeread Index

ក្រុមចោរប្លន់​យកលុយ​និង​គ្រឿងអលង្ការ​ពី​ស្ត្រី​ម្នាក់​

     ភ្នំពេញ ៖ ពួកចោរ​២​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​បាន​ធ្វ​សកម្មភាព​ភ្ជង់​ប្លន់​យកលុយ​និង​គ្រឿងអលង្ការ​ពី​ស្ត្រី​ម្នាក់​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​២ កុ​ម្ភះ​ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែ​កតា​ទាំង សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ ។​

    ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា អំពើ​ប្លន់​ប្រដាប់អាវុធ​ខាងលើនេះ​បង្កដោយ​ជនសង្ស័យ​២​នាក់​ស៊ីវិល មធ្យោបាយ​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ស្មាស់​រី​វ៉ូ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ប្រដាប់​ដោយ​អាវុធខ្លី​១​ដើម មិន​ស្គាល់​ម៉ាក​។​

   ប៉ូលិស​បន្តថា ជនរងគ្រោះ​ឈ្មោះ​សុទ្ធ សោ​ភ័​ណ្ឌ ភេទ​ស្រី​អាយុ​៤១​ឆ្នាំ មុខរបរ​លក់ដូរ​ស្នា​ក់នៅ​ភូមិ​ដូចខាងលើ​។​សម្ភារៈ​បាត់បង់​៖ លុយ​អាមេរិក​ចំនួន​២៥០​ដុល្លារ​, លុយ​ខ្មែរ​ចំនួន​៩០​ម៉ឺន​រៀល​,​ខ្សែដៃ​ប្លា​ទីន​០១​ខ្សែ​ទំងន់​១​ដំឡឹង​និង ខ្សែក​១​ខ្សែ​ទម្ងន់​១​ដំឡឹង ។​

    ស្ត្រី​រងគ្រោះ​បាន​ប្រាប់​ប៉ូលិស​ថា មុនពេល​កើតហេតុ​មាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មក​ឈប់​មុខផ្ទះ​របស់​ជនរងគ្រោះ ហើយក៏​សួររក​ទិញ​សាំង​១​លីត្រ​ចាក់​ម៉ូតូ​រួច​ជនសង្ស័យ​បាន​ឲ្យ​លុយ​មួយ​ម៉ឺន​រៀល ។​

   ពេលនោះ​គាត់​បាន​យកលុយ​ទៅរក​កន្លែង​មាន​ពន្លឺ ដើម្បី​អាប់​លុយ​ឲ្យ​ជនសង្ស័យ​វិញ ។​បន្ទាប់មក​ជនសង្ស័យ​បាន​ដក​អាវុធខ្លី​មិន​ស្គាល់​ម៉ាក ភ្ជង់​ចង្កេះ​គាត់​គំរាម​យក​កាបូប រួច​បាន​យកលុយ​ក្នុង​កាបូប ហើយ​ដោះយក​ខ្សែក​និង​ខ្សែដៃ​បាន​រួច​នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់អស់​តែម្ដង​៕​

adverise with khmeread

មតិយោបល់