Untitled 1

ឃាត់​កម្មការិនី​រោងចក្រ​ម្នាក់​លួច​យក​លេខ​កូដ​ដក​លុយ​តាម​Wing

     ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​កម្លាំង​ប៉ូលិស​ការិយាល័យ​កម្រិត​ស្រាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​ធ្វើការ​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច ភូមិ​គោក​ចំបក់ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ពាក់ព័ន្ធ​ករណី​លួច​បន្លំ​ដក​លុយ កន្លែង​វេរ​ប្រាក់​Wing ។​

     ប្រភពពី​សមត្ថកិច្ច​កា​រិ​យា​កម្រិត​ស្រាល​ព្រហ្មទណ្ឌ​ក្រសួង​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ នួន ណា​រី ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់នៅ​ផ្ទះជួល​ភូមិ​គោក​ចំបក់ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ប្រភព​ដដែល​បន្តថា ដោយយោង​តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ម្នាក់​ទើប​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាប់​ឃាត់ខ្លួន​ស្ត្រី​ខាងលើនេះ​តែម្តង ដើម្បី​សួរនាំ​។​

     ប្រភពពី​សមត្ថកិច្ច​ប​ន្ត​ថា ស្ត្រីជន​សង្ស័យ​រូបនេះ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន លួច​បន្លំ​ដក​លុយ​តាម​វី​ង​បាន​ចំនួន​២​ដង​បានសម្រេច ហើយ​កន្លងមក​បានធ្វើ​សកម្ម ភាព​ញយ​ដង​ហើយ​ដែរ​តែ​មិនបាន​សម្រេច​។​តាមរយ​:​លួច​ថត លួច​ស្តាប់ និង​លួច​ចម្លង​លេខ​កូដ របស់​Wing ។​

    បច្ចុប្បន្ន​ស្ត្រីជន​សង្ស័យ​ស្ថិតក្រោម​ការសួរនាំ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ កាន់​តុលាការ​៕​

មតិយោបល់