adverise with khmeread 1

យុវជន ២ នាក់​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ ១​ទៀត​រងរបួស​២​នាក់​

     ភ្នំពេញ ៖ យុវជន ២ នាក់​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ ១​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់ និង​រងរបួស​ស្រាល​ម្នាក់​ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១​និង​២០ នាទី ថ្ងៃទី​៣​ខែ​កុ​ម្ភះ ស្ថិតនៅ​ផ្លូវ​២១៧​ក្នុងភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ ។​

      បើតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​គេ​ឃើញ​មាន​ម៉ូតូ ២ គ្រឿង​បើកបរ​ក្នុងទិសដៅ​ស្របគ្នា​ពី​ត្បូង​មក​ជើង ខណៈនោះ​ស្រាប​តែមាន​ម៉ូតូ ១​គ្រឿង​ម៉ាក​ហុងដា​C125 ស៊េរី ២០១០ តែ​មិន​ចាំ​ស្លាក​លេខ​បាន​បើក​ជែង​នឹង​រថយន្ដ​។​

    ស្រាប់តែ​ភ្លាមនោះ បាន​ជ្រុល​ចង្កូត​មក​ប៉ះ​ជាមួយនឹង​ដៃចង្កូត​ម៉ូតូ​១ គ្រឿង​ទៀត​ម៉ាក សេ​ដេ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ផ​-៩០៩១ ភព​១ ដែល​បណ្ដាល​ឲ្យ​យុវជន ២​នាក់​បាន​ដួល​មាន​ម្នាក់​រងរបួស​ស្រាល នឹង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​

    តាម​ប្រភពពី​សម្ថ​ត​កិច្ច​បានបញ្ជាក់​អោយដឹងទៀតថា​ជនរងគ្រោះ​ទី​១-​ឈ្មោះ គឹម ដេវីត អាយុ​១៩​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​ទួល​អំពិល មាន​ទីលំនៅ​ភូមិ​បា​គូរ សង្កាត់​ដង្កោ ខណ្ឌដង្កោ​(​រងរបួស​ស្រាល​) និង​ជនរងគ្រោះ​ទី​២ ឈ្មោះ អា គ (​សន្លប់​ស្ដូកស្ដឹង​) ស្នាក់នៅ​ជា​មួន​គ្នា​។​

     ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ទាំង ២​នាក់​ត្រូវបាន​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​សួគ៌ា​។ ចំណែក​ម៉ូតូ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ខណ្ឌដង្កោ​៕​

adverise with khmeread

មតិយោបល់