លោក Antonio Conte ស្ថិតក្នុងបញ្ជីសម្រាំងសម្រាប់ពានគ្រូបង្វឹកឆ្នើមប្រចាំរដូវកាលនៅក្របខណ្ឌ EPL

          គ្រូបង្វឹក​ក្រុម​តោខៀវ Chelsea លោក Antonio Conte បាន​នាំមុខគេនៅ ក្នុងបញ្ជីសម្រាំង​សម្រាប់​តំណែង​គ្រូបង្វឹក​ឆ្នើម​ប្រចាំ​រដូវ​កាលនៅ​ក្របខណ្ឌ​ PL។ គ្រូបង្វឹក​សញ្ជាតិអ៊ីតាលីរូបនេះ​បាន​ដឹកនាំក្រុម​ Chelsea ​ឲ្យលើក​ពាន​ជើង​ឯក​ PL នៅ​ឆ្នាំ​ដំបូង​របស់​លោក​ក្នុងវិស័យបាល់ទាត់អង់គ្លេស។

          លោក Mauricio Pochettino ក៏ស្ថិតក្នុងចំណោម​បេក្ខភាពឆ្នើមផងដែរ បន្ទាប់ពី​ដឹកនាំ​ក្រុម Tottenham ប្រជែង​យក​ពាន​ជើង​ឯក​ដោយ​ចាញ់តែ​ប៉ុន្មាន ពិន្ទុ​ប៉ុណ្ណោះ។ ចំណែក​លោក Paul Clement បាន​ចូល​ដឹកនាំ​ក្រុម​ Swansea នៅ​ឆ្នាំ​ថ្មី ប៉ុន្តែ​លោកបាន​ជួយ​ក្រុមនេះឲ្យឡើង​មក​កាន់តំបន់​សុវត្ថិភាព​វិញ។ លោក Clement ក៏ស្ថិតក្នុងបញ្ជីបេក្ខភាពសម្រាំងទាំង​៦​រូបផងដែរ៕

adverise with khmeread
ប្រភព៖ Mirror