adverise with khmeread Untitled 1

ម្ចាស់​សំណង់​បើក​លុយដុំ​ឲ្យ​យកទៅ​បើក​ឲ្យ​កម្មករ​៣០​នាក់​យកលុយ​រត់​

    ឧ​ត្ត​រ​មានជ័យ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ឃាត់ខ្លួន​កាលពី​ថ្ងៃ ៣​កុ​ម្ភះ​ឆ្នាំ​២០១៦​វេលា​ម៉ោង ៩​ព្រឹក​នៅ​ក្រុង​សៀមរាប បន្ទាប់ពី​បុរស​កំហូច​រូបនេះ​យកលុយ​ពី​ម្ចាស់សំណង់​រាប់ពាន់​ដុល្លារ​សម្រាប់​បើក​ឲ្យ​កម្មករ​៣០​នាក់​រត់គេច​មក​ខេត្តសៀមរាប តែ​រត់​មិន​រួច​ជាប់​ខ្នោះ​ដដែល ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ឈន រី អាយុ ៥២ ឆ្នាំ រស់នៅ​ ​ភូមិត្រពាំង​ប្រ​លិ​ត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​ជា​មេការ​ម៉ៅការ​សំណង់ បន្ទាប់ពី​ម្ចាស់​សំណង់បើកប្រាក់​ឲ្យ​ជនសង្ស័យ​រាប់ពាន់​ដុល្លារ តែ​បាន​យកប្រាក់​គេចខ្លួន​ទៅកាន់​ខេត្តសៀមរាប ដោយ​មិនបាន​បើក​លុយ​ឲ្យ​កម្មក​ចំនួន​៣០​នាក់​នោះឡើយ​។​

    ប៉ូលិស​បន្តថា បន្ទាប់ពី​ទទួល​បណ្តឹង​ពី​កម្មករ​៣០​នាក់​ប៉ូលិស​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​សហការ​ជាមួយ​ប៉ូលិស​ខេត្តសៀមរាប ឃាត់​និង​នាំខ្លួន​មក​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ឧ​ត្ត​រ​មានជ័យវិញ​ដើម្បី​ដោះស្រាយ​ឲ្យ​សង​ប្រាក់​ពលកម្ម​ទៅ​ក​ម្មកវិញ​។​

      បច្ចុប្បន្នកំពុង​សាកសួរ​និង​កសាង​សុំ​ណុំ​រឿ​ង​តាម​នីតិ​វិធិ​៕​

adverise with khmeread

មតិយោបល់