Untitled 1

ផ្លោះ​របង​ចូល​ផ្ទះ​អ្នកកាសែត​លួច​ទ្រព្យសម្បត្តិ​ជាប់​ខ្នោះ​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់​បាន​ផ្លោះ​របង​ចូល​ផ្ទះ​គេ​លួច​ទ្រព្យសម្បត្តិ​មិនទាន់បាន​សម្រេច​ត្រូវ​ម្ចាស់​គេ​ទាន់​ចាប់ខ្លួន​បានប្រគល់​ឲ្យ​ប៉ូលិស​ចាត់ការ​តាមច្បាប់​។​

    ហេតុការណ៍​នេះ​កើតឡើង នៅវេលា​ម៉ោង​៣​កន្លះ​ល្ងាច​ថ្ងៃទី​០៣​កុ​ម្ភះ​ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ក្រុមទី​៨ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​ឈ្មោះ​រ៉េ​ន ភិ​រុណ  ភេទ​ប្រុស អាយុ​២៥​ឆ្នាំ  មាន​ទី​លំ​ផ្ទះ​ខាងលើ​មុខរបរ អ្នក​សា​រព​ត៏​មាន  ។​

   ចំណែក​ជនសង្ស័យ​មាន​គ្នា​៣​នាក់​ជិះ ម៉ូតូ​១​គ្រឿង​ម៉ាក វីវ៉ា ( ម៉ូតូ​ចាស់ ) ១-​ឈ្មោះ​ហ្វី  សូលី ភេទ​ប្រុស អាយុ​១៩​ឆ្នាំមាន​ទី​លំ សង្កា​ក់​ច្រាំង​ចំរេះ​១
( ឃាត់ខ្លួន )​មុខរបរ​មិន​ពិតប្រាកដ ២-​ឈ្មោះ​គ្រី​ម ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ( គេចខ្លួន )​ទីលំនៅ​សង្កាត់​ច្រាំង​ចំរេះ ១​និង​៣-​ឈ្មោះ​វិត  ហៅ​ភ្លោះ អាយុ​១៩​ឆ្នាំ មុខរបរ​លក់​ត្រី ទី​លំ​សង្កាត់​ច្រាំង​ចំរេះ​១( គេចខ្លួន​)​។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ឌុប​គ្នា​ទៅដល់​ផ្ទះកើតហេតុ​ខាងលើ ក៏​ទម្លាក់​គ្នា​២​នាក់​ឲ្យ​ចុះ​ធ្វើ​សកម្មភាព​ដោយ​ផ្លោះ​របង​ផ្ទះ​ដើម្បី​ចូល​លួច​
​ដោយ​ឈ្មោះ​ហ្វី សុខលី  ចាំមើល​ផ្លូវ​ខាងក្រៅ​។​ពេល​ម្ចាស់ផ្ទះ​ទាន់​ជនសង្ស័យ ២​នាក់​បាន​រត់គេចខ្លួន​បាត់ ទើប​ម្ចាស់ផ្ទះ​ឃាត់​ឈ្មោះ​ហ្វី សុ​លី  មក​ប្រគល់​ឲ្យ​ប៉ូលិស ។​

   ប៉ូលិស​កំពុង​ស្រាវជ្រាវ​រក​បក្ខពួក​ដែល​នៅ​សេសសល់ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕​

មតិយោបល់