adverise with khmeread Untitled 1

មន្ត្រី​យោធា​២​នាក់​ចូល​ច្រៀង​ខារ៉ាអូខេ​បាញ់បោះ​សេរី​ត្រូវបាន​ឃាត់ខ្លួន​

    សៀមរាប​៖​មន្ត្រី​យោធា​២​នាក់ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តសៀមរាប​ចាប់ខ្លួន បន្ទាប់ពី​ចូល​ច្រៀង ខារ៉ាអូខេ មួយ​ហើយ​បាញ់បោះ​សេរី  បង្ក​ភ្ញាក់ផ្អើល​។​

     ក្រោយពី​ផ្ទុះអាវុធ បាន​ជាង​៣​ម៉ោង ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តសៀមរាប ឃាត់ខ្លួន​បាន​ភ្លាមៗ យកទៅ​ឃុំខ្លួន​នៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្តសៀមរាប រហូតមកដល់​ព្រឹក​ថ្ងៃទី​៣​កុ​ម្ភះ​នេះ​សាកសួរ ព្រោះ​ពី​យប់​ស្រវឹង​ពេក​។​

    អំពើ​បាញ់បោះ​សេរី​កើតឡើង​នៅ​ម៉ោង ៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ ទី​២​កុ​ម្ភះ​ឆ្នាំ​២០១៦ នៅ​ចំណុច​ខារ៉ាអូខេ យីហោ​មណ្ឌល​កំសាន្ត ហ៊ី​ត​ឌិន ផា​ឡេស៍ បន្ទប់​លេខ​៧៧៧៧ ស្ថិតក្នុង​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។​

    មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ក្រោយពី​មានការ​បាញ់បោះ​សេរី​ខាងលើ​កម្លាំង​អាវុធ​ហ​ត្ត បាន​ដឹកនាំ​កម្លាំង​ចុះ ប្រតិបត្តិការ​ឈានដល់​ការឃាត់ ខ្លួន​បាន​ទាំង​២​នាក់ នៅ​ចំណុច​ភូមិ​គោកចក សង្កាត់​គោកចក ក្រុង​សៀមរាប នៅ​ម៉ោង​៩​យប់​ថ្ងៃ​ដដែល​។​

    មន្ត្រី​បន្តថា ជនសង្ស័យ​ទាំង​២​នាក់ ទី​១-​ឈ្មោះ​គី ហាក់​ឡុង ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ មុខរបរ​យោធា មាន​ទីលំនៅ ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​និង ទី​២​ឈ្មោះ​តាន់ ហ៊ុយ​ហួត ភេទ​ប្រុស​អាយុ ៤១​ឆ្នាំ មុខរបរ​យោធា មាន​ទៅ​លំនៅ​ភូមិ​ជ​ល្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។​

    មន្ត្រី​អាវុធហត្ថ​ប​បន្តទៀតថា​ក្រោយ​ចាប់ខ្លួន​សមត្ថកិច្ច​ដក​ហូត​បាន អាវុធ​ខ្លីម៉ាក​CF98 92-9  ,​បង់​ចំនួន​១ គ្រាប់​ចំនួន​១៣​គ្រាប់ ទូរស័ព្ទ​ចំនួន​៤​គ្រឿង ប្រាក់​អាមេរិក​ចំនួន​១៥២​ដុល្លារ​,​ប្រាក់​ខ្មែរ​១.១០០​រៀល ,​សោ​តេ​ឡេ​រថយន្ត​១ ,​កាបូប​លុយ​១ ,​អត្តសញ្ញាណប័ណ្ណ​យោធា​ចំនួន​០១​។​

    បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​កំពុងតែ​កសាង សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕​

adverise with khmeread

មតិយោបល់