​សុភាពបុរស​ក្លែងក្លាយ អង្គុយ​ទាញ iPhone ថត​ជើង​ស្រី​ស្អាត ស្មានតែ​នាង​មិនដឹង​ខ្លួន​...​មើល​ចំណាំងផ្លាត​ក្នុង​កញ្ចក់​ទើប​ដឹង​

​    ​កាលពី​ថ្ងៃ​ចន្ទ (១៦ ឧសភា​) អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ម្នាក់​ឈ្មោះ Uma Mageswari បាន​ចែករំលែក​វីដេអូ​មួយ​ពី​បុរស​ម្នាក់​ដែល​បាន​លួច​ថត​នាង​នៅលើ​រថភ្លើង​មួយ​ក្នុងប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃទី ១៤ ខែឧសភា (​ថ្ងៃ​សៅរ៍​)​។​

​    ​នាង​បាន​សរសេរ​នៅលើ​ទំព័រ Facebook យ៉ាង​ដូច្នេះ​ថា នាង​បាន​ឆ្ពោះទៅ​ហាង​លក់ទំនិញ Harbourfront ដើម្បី​ជួប​មិត្តភក្ដិ​ម្នាក់​ហើយ​បុរស​ម្នាក់នេះ​ក៏​ប្រញាប់​អង្គុយ​ទល់មុខ​នាង​នៅលើ​រថភ្លើង​។ 

​    ​នៅក្នុង​វីដេអូ​រយៈពេល​មួយ​នាទី ជន​ម្នាក់នេះ​អាច​ត្រូវ​ឃើញ​កាន់​ទូរស័ព្ទ​ថត​កញ្ញា​ខាងលើ ខណៈ​ធ្វើ​ពុត​ជា​មិន​ចាប់អារម្មណ៍​នឹង Uma ប៉ុន្តែ​កញ្ចក់​នៅ​ពីក្រោយ​បានបង្ហាញ​ពីស​កម្ម​ភាពបុរស​ម្នាក់​នេះ​។​

​    ​នាង​បានសរសេរថា បុរស​ល្ងី​ល្ងឺ​ម្នាក់នេះ​បានដឹង​ពីអ្វី​កំពុង​កើតឡើង​ទេ ហើយ​នាង​ក៏​ទាញ​ទូរស័ព្ទ​ខ្លួន​ថតរូប​គេ​វិញ​ដែរ​។ លុះដល់​អស់​ការអត់ធ្មត់​នាង​ក៏​ប្រឈម​នឹង​បុរស​ម្នាក់នេះ​ចំពោះ​សកម្មភាព​បៀតបៀន​របស់គេ​។ 

​    ​មន្ត្រីប៉ូលិស​ក៏​មកដល់​កន្លែងកើតហេតុ​ហើយ​ក្រោយ​ការស៊ើបអង្កេត​ពួកគេ​ក៏​រកឃើញ​វីដេអូ​នៅលើ​ក្នុង​ទូរស័ព្ទ​របស់​បុរស​ម្នាក់​នេះ​។​

​    ​បុរស​ម្នាក់នេះ​ត្រូវគេ​ស្គាល់ឈ្មោះ​ជា Suraj ហើយ​រូបគេ​បាន​ដោះសា​រថា Uma គឺ​ដូច​ប្អូនស្រី​របស់ខ្លួន​។​

​    ​វីដេអូ​បង្ហាញ​ពី​ជន​បៀតបៀន​រូបនេះ​ត្រូវគេ​ចុច​ទស្សនា​ជាង ២ លាន​ដង​និង​ទទួលបាន​កោតសរសើរ​ពី​សំណាក់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ចំពោះ​វិធានការ​របស់ Uma៕

 

adverise with khmeread
tiger
Loading ad ...