ក្លឹប Inter Milan នៅតែចង់បានលោក Conte មកដឹកនាំ ហើយលោក Pochettino គឺជាជម្រើសបន្ទាប់

          ក្លឹប Inter Milan នៅតែមិនព្រម​​ចុះចាញ់ចំពោះការ​តាម​ប្រមាញ់គ្រូបង្វឹក​ក្រុម Chelsea លោក Antonio Conte ឡើយ​ ហើយកូនប្រុស​របស់​ថៅ​កែ Inter ដែលជនជាតិ​ចិន​​អះអាងថា “​អ្វីៗ​ក៏អាចកើត​ឡើងបាន​ដែរ”។

          លោក Walter Sabbatini ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​បច្ចេកទេស​ទទួល បន្ទុក​ក្នុងការ​អូសទាញ​អតីត​គ្រូបង្វឹក​ក្លឹប Juventus រូបនេះឲ្យ​ត្រ​ឡប់​មក​ប្រទេស អ៊ីតាលី​វិញ។

          ក្លឹបយក្ស​នៅ​ក្របខណ្ឌ Series A មួយនេះ​បាន​បណ្តេញ​គ្រូបង្វឹក Stefano Pioli កាលពីសប្តាហ៍​មុន ប៉ុន្តែ​លទ្ធផល​អាក្រក់នៅ​តែ​បន្ត​កើតមាន​សម្រាប់ក្រុម​ ហើយ​កាលពី​ថ្ងៃអាទិត្យ​ ពួកគេបានបរាជ័យ​ជា​លើក​ទី​៤។

          លោក Conte គឺជា​គោលដៅ​លេខ​១​សម្រាប់ Inter Milan។ ប៉ុន្តែគ្រូបង្វឹករូប​នេះ​បាន​សន្យា​បន្ត​អនាគត​ជាមួយ​ក្រុម​ជើង​ឯក​ក្រ​ប​ខណ្ឌ​​ PL និង​មាន​ផែន​ការ​ចរចា​ជាមួយ​ក្លឹប​នៅ​ពហុកីឡាដ្ឋាន Stamford Bridge ដើម្បីពិភាក្សា​អំពី​យុទ្ធនា ការ​នៅឆ្នាំក្រោយ។

          ទោះជាយ៉ាងណា Inter នៅមានជម្រើសបន្ទាប់ទៀតដូចជា គ្រូបង្វឹក​ក្លឹប Tottenham លោក Mauricio Pochettino និង​លោក Luciano Spalletti គ្រូបង្វឹក​ក្លឹប Roma ផងដែរ៕

adverise with khmeread