Danny Ross អាចនឹងអវត្តមានពីការប្រកួតរហូតដល់រដូវកាលក្រោយ បន្ទាប់ពីធ្វើការវះកាត់ក្បាលជង្គង់

          ខ្សែការ​ពារ​ Danny Rose របស់​ក្លឹប​ Tottenham កំពុង​តែប្រឈម​នឹង​អវត្ត​មាន​រហូតដល់រដូវកាល​ក្រោយ​ បន្ទាប់ពីទទួលការ​វះកាត់​ក្បាល​ជង្គង់ឆ្វេង។ Ross ខកខាន​ការប្រកួត​ចាប់តាំងពី​របួស​ក្បាល់​ជង្គង់​ អំឡុង​ការប្រកួត​ស្មើ​ជា​មួយក្រុម Sunderland ក្នុងក្របខណ្ឌ​ FA Cup កាលពីថ្ងៃទី​៣១​ខែ​មករាកន្លង​មក។

          ខ្សែការពាររូបនេះបានវិលត្រឡប់​មក​ហ្វឹកហាត់ជាមួយ​ក្រុម​ Spurs ​វិញ​កាល​ពី​ដើម​ខែនេះ ប៉ុន្តែក្រុមគ្រូពេទ្យ​បានសម្រេចធ្វើការវះកាត់​ ដើម្បី​ធ្វើឲ្យ​ការ​ធ្វើរោគវិនិច្ឆ័យ​កាន់តែប្រសើរ។

          ខ្សែការពារស្លាបឆ្វេងរូបនេះក៏​នឹងអត្តមានពី​ការប្រកួត​របស់ក្រុមជម្រើស​ជាតិ​អង់គ្លេសជាមួយ​ក្រុម​អាល្លឺម៉ង់និង​ស្កុតឡែន​នៅខែក្រោយផងដែរ៕

adverise with khmeread