ក្លឹប Lyon ផ្តល់ភ្លើងខៀវឲ្យ Lacaette អាចចាកចេញនៅរដូវក្តៅនេះ

          នាយក​ក្លឹប Lyon លោក Jean Michel Aulas បាន​បញ្ជាក់ថា ខ្សែប្រយុទ្ធ​Alexandre Lacazette នឹងត្រូវអនុញ្ញាតឲ្យ​ចាកចេញពី​ក្លឹបនៅរដូវ​ក្តៅ​នេះ ប្រសិន​បើ​មាន​សំណើ​សម​ស្របណាមួយ។

          Lacazette បាន​ក្លាយជា​កម្មវត្ថុ​នៃការផ្ទេរចេញ​ច្រើន​រដូវ​កាល​មក​ហើយ​។ ហើយកីឡាករវ័យ​២៥​ឆ្នាំ​ត្រូវ​បានគេ​ភ្ជាប់​ទៅនឹងកិច្ច​ព្រមព្រៀង​ផ្ទេរ​មក​ក្លឹប Atletico Madrid និងក្លឹបមួយចំនួន​ទៀត។

          ទោះជាយ៉ាងណាក្លឹប Lyon នៅតែមាន​ការ​ស្ទាក់​ស្ទើរ​មិន​ចង់​លក់កីឡាករ​ដែល​រកបាន​១២៧​គ្រាប់​ក្នុងការ​បង្ហាញមុខ​២៧៤​លើករូបនេះទេ​​ ប៉ុន្តែលោក Aulas បាននិយាយថា ពេលវេលា​នឹងមកដល់នៅរដូវក្តៅនេះ។

          លោកបន្តថា “​ប្រសិនបើ​ក្លឹបណាមួយ​អាចឆ្លើយ​តប​នឹង​ការ​ទាមទារ​របស់​យើង​ដូចដែល​​ Barcelona ធ្លាប់ធ្វើ​សម្រាប់​កីឡាករ Sam Umtiti នោះអ្វីៗនឹង​ដំណើរការទៅដោយគ្មានបញ្ហាទេ”៕

adverise with khmeread