adverise with khmeread Facebook

Facebook ក្លាយជា​ក្រុមហ៊ុន​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​លេខ ៤ ក្នុង​ពិភពលោក​

​    ​Facebook ឥឡូវនេះ​បាន​វ៉ា​ដាច់​ក្រុមហ៊ុន​ប្រេង​យក្ស Exxon Mobil កាលពី​ថ្ងៃ​ចន្ទ និង​ពេលនេះ​ក្លាយជា​ក្រុមហ៊ុន​ដែលមាន​តម្លៃ​ថ្លៃ​ជាង​លេខ​៤​ក្នុង​ពិភពលោក​ក្នុង​ទីផ្សារ​មូលធន​។ បន្ទាប់ពី Facebook បាន​ត្រូវ​កាត់​ចូលក្នុង​កំពូល​តារាង​ទាំង​បួន​នៃ​បញ្ជី​ក្រុមហ៊ុន​ដែល​ថ្លៃ​បំផុត​ក្នុង​ពិភពលោក ឥឡូវ Facebook ត្រូវបាន​ហៅថា​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​ហើយ​។​

​    ​យោងទៅតាម​និន្នាការ​ទីផ្សារ​ថ្មីៗ​នេះ មូលហេតុ​ពីរ​យ៉ាង​ដែល Facebook ឈាន​មក​កំពូល​តារាង​ទាំង​បួន​របស់​ពិភពលោក​គឺ​៖
១. កើន​តម្លៃនៅលើទីផ្សារ​ពិភពលោក​តាមរយៈ​ចំណូល​ពី​អ្នកលេង Facebook​។​
២. ក្រុមហ៊ុន​ប្រេង​យក្ស Exxon ធ្លាក់​តម្លៃ​លើ​ទីផ្សារ​ពិភពលោក​។​

​    ​ចំពោះ​ក្រុមហ៊ុន​ដែល​នៅ​កំពូល​តារាង​ទាំង​បួន​ឥ​ឡូ​នេះ​មាន ទី​១ Google ទី​២ Apple ទី​៣ Microsoft និង​ចុងក្រោយ Facebook​។​

​    ​យ៉ាងណាមិញ Facebook នឹង​មិនអាច​ត្រឡប់ក្រោយ​ទៅរក​លេខ​ចាស់​វិញ​នោះទេ ព្រោះ​ឥឡូវ​គេ​ឃើញ​ក្រុមហ៊ុន​នេះ​មាន​សន្ទុះ​អ្នកប្រើប្រាស់​កើនឡើង​ឥតឈប់ឈរ ហើយ​អាច​នឹង​វ៉ា​ក្រុមហ៊ុន​ដែល​នៅ​ពីលើ​ខ្លួន​ទៀតផង​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់