adverise with khmeread 1

ឈឺពោះ​បែបណា​ដែលជា​ជំងឺ​ពោះវៀន​ដុះ​ខ្នែង​?

​    ​ជំងឺ​ពោះវៀន​ដុះ​ខ្នែង​ជាការ​រលាក​នៅ​ចុង​ពោះវៀនតូច​មួយ​ប្រវែង​ពី ៥​ទៅ​១០ សង់​ទី​មែត្រ​ស្ថិតនៅ​ត្រង់ចំណុច ប្រសព្វ​រវាង​ពោះវៀនតូច​និង​ពោះវៀនធំ​។

​    ​ការ​រលាក​នេះ​បណ្តាលមកពី​បាក់តេរី​ដែល​កកើត​នៅពេល​ពោះវៀន​ដុះ​ខ្នែង​កកស្ទះ​ដោយ​កាកសំណល់ លាមក​មាន​ជាតិ​កំបោរ​ឬ​បរាសិត (Parasites)​។​

​    ​បែបផែន​ពោះវៀន​ដុះ​ខ្នែង​បង្ក​ការឈឺចាប់​នៅក្នុង​ពោះវៀន​ផ្នែក​ខាងក្រោម​ដោយ​ឈឺ​បែប​រមូលពោះ​។ ជារឿយៗ​វា​កើតការ​ឈឺចាប់​យ៉ាង​ទាន់ហន់ និង​ឈឺ​កាន់តែខ្លាំង​ឡើងៗយ៉ាង​រហ័ស​រហូតដល់​កម្រិត​អតិបរមា​របស់​វាច​ន្លោះ​ពី ៦​ទៅ​១២​ម៉ោង​។ ជួនកាល​អ្នកជំងឺ​មាន​អាកា​រៈ​ក្អួតចង្អោរ និង ទល់លាមក​ទៀតផង​។ អណ្តាត​មាន​ពណ៌​ស និង​សីតុណ្ហភាពខ្លួនប្រាណ​អាច​កើន​កំដៅ​បាន​យ៉ាង​ងាយ (៣៨​ទៅ​៣៩​អង្សា​សេ​)​។​

​    ​+ សូមកុំ​ច្រ​លំ​ជាមួយ​ជំងឺ​រលាក​ក្រពះ និង​ពោះវៀន​
​    ​សម្រាប់​ទារក​បៅដោះ​រោគសញ្ញា​ពិបាក​រកឃើញ​ជាង​មនុស្ស​ធំ​។ លោក​សាស្ត្រាចារ្យ ស្វេ​ហ្វា​ន បឺ​ន័​ស (Pr stephane Benoist) គ្រូពេទ្យ​វះកាត់​នៅ Ambroise Pareនៅ​ទីក្រុង​ប៉ារីស​បាន​និយាយថា "​ទារក​មាន​អាកា​រៈ​ជ្រួលច្រាល វា​ក្រ​ដេកលក់​វា មិន​ព្រម​បៅ និង​មាន​ភាយ​ចំហាយ​ក្តៅ​ចេញពី​ខ្លួន​។ ប៉ុន្តែ​រោគសញ្ញា​ទាំងនេះ​ត្រូវបាន​រកឃើញ​ដូចគ្នា​នឹងជំងឺ​ធ្ងន់ ឬ​ស្រាល​ជាច្រើន​ទៀត​។ ហេតុនេះ​យើង​ជា​ឪពុកម្តាយ​ត្រូវ​នាំ កូន​ទៅ​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ឲ្យ​ទាន់ពេលវេលា​"​។​

​    ​ជួនកាល​រោគសញ្ញា​ពោះវៀន​ដុះ​ខ្នែង​អាចធ្វើ​ឲ្យ​ច្រឡំ​ជាមួយ​រោគសញ្ញា​រលា​ក្រពះ និង​ពោះវៀន​បង្ក​ការឈឺចាប់​នៅត្រង់​ពោះ​ដែរ​។ ប៉ុន្តែ ជារឿយៗ​គឺ​ឈឺចាប់​ពាសពេញ​ក្នុងពោះវៀន​តែម្តង​។ ជាងនេះទៅទៀត ជំងឺ​រលាក​ក្រពះ​ភាគច្រើន​បណ្តាលឱ្យ​កើត​ជំងឺ​រាគរូស និង​គ្រុនក្តៅ​រួមផ្សំ​ផងដែរ​។​

​    ​+ លោកគ្រូ​ពេទ្យ​រក​រោគសញ្ញា​ឃើញ​យ៉ាងដូចម្តេច​?
​    ​ជា​ញឹកញាប់​គេ​រកឃើញ​រោគសញ្ញា​នេះ​ដោយ​ពិបាក​។ ការ​ស្ទាប​ប៉ែក​ខាងក្រោម​ស្តាំ​នៃ​ពោះ​ប្រាប់​ឲ្យ​ដឹង​ពី​ភាព​រួញ​នៃ​សាច់ដុំ​ពោះ​។ ការ​ស្ទាប​ពោះវៀន​ត្រង់​ក៏​ត្រូវគេ​អនុវត្ត​ដែរ(​ម្តងម្កាល​សម្រាប់​កុមារ​) ដើម្បី​អះអាង​ពី​ការ​រលាក​។

​    ​លោកគ្រូ​ពេទ្យ​នឹង​ជោះ​យក​ឈាម​អ្នកជំងឺ​មក​ពិនិត្យមើល​ភាព​កើតឡើង​នៃ​កោសិកា​ដែលជា​រោគសញ្ញា​នៃ​ការបង្ក​ជំងឺ​មួយ​។ ក្នុង​ករណីខ្លះ គេ​ត្រូវ​ពិនិត្យ​ដោយ​អេកូ ឬ​ស្កែ​ន័​របន្ថែមទៀត​។ បច្ចុប្បន្ននេះ​មានការ​ព្យាបាល​បានតែ​ម្យា​ង​គត់​គឺ​វះកាត់​។ ការ​កាត់​ពោះវៀន​ដុះ​ខ្នែង​ចោល​ត្រូវបាន​ធ្វើឡើង​តាមរយៈ​ការវះកាត់​តូច​មួយ​នៅ​ពីលើ​ផ្នត់​ក្រលៀន ឬ​តាមបែបCoelioscopie (​បច្ចេកទេស​វះកាត់​ជាមួយ​កាមេរ៉ា​តូច​)​។​

​    ​តាម​ធម្មតា​ក្រោយពេល​វះកាត់​រួច​អាចមាន​ការឈឺចាប់​បន្តិច​បន្តួច​។ លុះដល់​ព្រឹកស្អែក​ឡើង​អ្នកជំងឺ​អាច​បរិភោគ​ចំណីអាហារ​បន្តិចបន្តួច​។​ពួក​កុមារ​អាចមាន​កម្លាំង​ឡើងវិញ​យ៉ាង​រហ័ស ហើយ​អាច​ដេក​នៅ​មន្ទី​ពេទ្យ​៤៨​ម៉ោង ផ្ទុយ​ពី​មនុស្ស​ធំ​ដោយ​ត្រូវ​ស​ម្រា​ពេទ្យ​៤​ថ្ងៃ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់