​ពីមុន​ប្រុសៗ​ឃើញ​នាង​ថា​ឆ្អែត​បាយ ឥឡូវ​ឃើញ​នាង​ភ្លាម​លង់​ស្នេហ៍​ភ្លែត​!

​    ​ស្ត្រី​វៀតណាម​ម្នាក់​ដែល​ត្រូវបាន​គេ​និន្ទា​ដោយសារ​រូប​សម្ផស្ស​របស់​នាង បាន​វាយបក​លើ​ក្រុម​អ្នក​ទើស​ទាំងឡាយ​បន្ទាប់ពី​ឆ្លងកាត់​ការវះកាត់​កែ​សម្ផស្ស​។​

​    ​យោងតាម​វេ​ប​សាយ World of Buzz បានឱ្យដឹងថា នាង Kuok វ័យ ២២ ឆ្នាំ​តែង​ត្រូវគេ​មើលងាយ​ដោយសារ​មុខមាត់​មិន​ស្អាត​។ នៅ​សាលារៀន​វិញ នាង​ត្រូវបាន​រើស​អើ​ស​ដោយ​មិត្ត​រួម​ថ្នាក់​។​

​    ​រឿងរ៉ាវ​គឺ​កាន់តែ​វីវរ​បន្ទាប់ពី​បញ្ចប់​ការសិក្សា​។ នាង Kuok ត្រូវបាន​គេ​ពណ៌នា​ថា​មុខ​អាក្រក់​ខ្លាំងពេក និង​មិន​សម​មករក​គូ​នឹង​គេ​នោះឡើយ​។ បេក្ខជន​ម្នាក់​ថែមទាំង​បាន​និយាយថា ប្រសិនបើ​រូបគេ​រៀបការ​ជាមួយ​នាង នោះ​រួប​គេ​នឹង​ឆ្អែត​បាយ​។​

​    ​ដោយ​រង​ការប្រមាថ​មើលងាយ​ពី​សង្គម នាង Kuok បានសម្រេច​ថា​ត្រូវតែ​វះកាត់​កែ​សម្ផស្ស​។ នាង​បាន​ចំណាយ​ជាង ២០.០០០ ដុល្លារ​លើ​ថ្លៃ​វះកាត់​។​

​    ​រូបរាង​របស់​នាង​ឥឡូវ​ត្រូវបាន​កែប្រែ​ទាំងស្រុង​ជាមួយ​ទំនុកចិត្ត​ពេញ​ខ្លួន ហើយ​នាង​ក៏​រកឃើញ​គូស្នេហ៍​បន្ទាប់ពី​វះកាត់​និង​សម្រេច​ថា​នឹង​រៀបការ​ជាមួយ​ដៃគូ បន្ទាប់ពី​ណាត់គ្នា​បាន​ប្រាំ​មួយខែ​៕

adverise with khmeread
tiger
Loading ad ...