adverise with khmeread Einstein laughing

ប្រព័ន្ធ​ការពារ​សុវត្ថិភាព​តម្លៃ ៦​ពាន់​លាន​ដុល្លារ​របស់លោក Obama មិនអាច​ការពារ​រដ្ឋា​ភិ​បាល​អាមេរិក​បានល្អ​នោះទេ​

​    ​រដ្ឋាភិបាល​អាមេរិក​កំពុងធ្វើការ​លើ​ប្រព័ន្ធ​សុវត្ថិភាព​មួយ​ដែលមាន​ឈ្មោះថា EINSTEIN ដើម្បី​ទប់ស្កាត់​ពី​ការឈ្លានពាន ដែល​ត្រូវបាន​គេ​រំពឹងទុក​ថា​អាច​ការពារ​សុវត្ថិភាព​ដល់ទី​ភ្នាក់ងា​រ​សហព័ន្ធ​ពី​ការវាយប្រហារ​លើ​អ៊ី​ន​ធឺ​ណេ​ត​។ យ៉ាងណាក្ដី បន្ទាប់ពី​ចំណាយ​ទឹកប្រាក់​អស់ ៦​ពាន់​លាន​ដុល្លារ ក្រសួងមហាផ្ទៃ​របស់​ស​ហ​រដ្ឋ​អាមេរិក មិនអាច​ការពារ​ប្រព័ន្ធ​សុវត្ថិភាព​លើ​ឧបករណ៍ ដូចជា​ស្មា​ត​ហ្វូ​ន​បានឡើយ​។​

​    ​ក្រសួង​បាន​ចំណាយ​ទឹក​ប្រហែល​៦​ពាន់​លាន​ដុល្លារ​ទៅលើ Firewall ដែលមាន​ឈ្មោះថា EINSTEIN សម្រាប់​បញ្ជៀ​ស​ពី​ការវាយប្រហារ​របស់​ក្រុម Hacker​។​

​    ​បើ​យោងទៅលើ​របាយការណ៍​មួយ​ដែល​ចេញ​ដោយ​ការិយាល័យ​គណនេយ្យភាព​របស់​រដ្ឋាភិបាល (GAO) ប្រព័ន្ធ​ថ្មី EISTEIN មិន​ឆ្លាត​នោះទេ​។ ក្នុង​ភាសា​ធម្មតា ប្រព័ន្ធ​នេះ​មិនសូវ​ចេះ​ធ្វើការ​ទេ​។ GAO កំពុងតែ​ដុតដៃដុតជើង​ពង្រឹងសមត្ថភាព​នៃ​គម្រោង​និង​ប្រព័ន្ធ​នេះ​ដើម្បី​ប្រយោជន៍​នៃ​អ្នកប្រើប្រាស់​។​

​    ​EINSTEIN ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៣ សម្រាប់​ការពារ​ពី​ការឈ្លានពាន​របស់ Hacker ដោយ​ប្រព័ន្ធ​នេះ​នឹង​វិភាគ​ដោយ​ស្វ័យប្រវត្តិ​លើ​ចរាចរណ៍​ប្រព័ន្ធ​បណ្ដាញ (network traffic)​។ ក្រោយមក​ឆ្នាំ​២០០៩ ដល់ ឆ្នាំ​២០១៣ ក៏បាន​កែតម្រូវ​ប្រព័ន្ធ​ថ្មី​ដោយ​ពង្រឹងសមត្ថភាព​បន្ថែម​។​

​    ​តែ​ផ្ទុយទៅវិញ​ប្រព័ន្ធ​ថ្មី​នេះ មាន​ចន្លោះប្រហោង​ដោយ​វា​មិន​ធ្វើ​ការចាប់​សញ្ញា​អ្វី​បាន​សោះ​នៅលើ​បណ្ដាញ​អ៊ី​ន​ធឺ​ណេ​ត​។​

​    ​អ្វីដែល​គួរឱ្យកត់សម្គាល់​គឺថា លោក Obama បាន​បញ្ចេញ​កញ្ចប់​ថវិកា​ចំនួន ១៤​ពាន់​លាន​ដុល្លារ​ទៅលើ​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ថ្មី​នៅ​ឆ្នាំ​២០១៦​នេះ ព្រោះ​លោក​យល់ថា​វា​ជាការ​គំរាមកំហែង​មួយ​ដល់​សន្តិសុខ​របស់​អាមេរិក​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់