ពុទ្ធោ! ឆ្មាអីក៏ធំម៉្លេះ ធំជាងឆ្កែទៀត!

    ​សត្វ​ឆ្មា​មួយ​ក្បាល​នៅ​អូស្ត្រាលី​ធំ​ជាង​ឆ្មា​ធម្មតា​បី​ដង និង​ត្រូវបាន​គេ​ចាត់ទុកថា​ជា​សត្វ​ឆ្មា​វែង​ជាងគេ​លើ​ពិភពលោក​។​

​    ​សត្វ​ឆ្មា​ឈ្មោះ Omar ទម្ងន់​១៤​គីឡូក្រាម​នេះ​បាន​ល្បី​ពេញ​អន​ឡាញ បន្ទាប់ពី​រូបភាព​របស់​វា​បង្ហោះ​នៅលើ​គណនី ឈ្មោះ Cats នៅលើ​បណ្ដាញ​សង្គម Instagram ដែលមាន​អ្នក Follow ជាង ៨ លាន​នាក់​។​

​    ​បន្ទាប់ពី​រូប​របស់​ឆ្មា​ឈ្មោះ Omar ល្បី ម្ចាស់​ដ៏​ស្រស់​សោភា​របស់​វា ឈ្មោះ Stephy Hirst មកពី​ទីក្រុង Melbourne បាន​ទាក់ទង​ទៅ​កំណត់ត្រា​ពិភពលោក Guinness World Records ដោយ​ស្នើ​សុំឱ្យ​ឆ្មា​របស់ខ្លួន​ជាប់​ជា​ឆ្មា​វែង​ជាងគេ​លើ​ពិភពលោក​។​

​    ​កញ្ញា Hirst បាន​និយាយថា​ឥឡូវ Omar ត្រូវបាន​គេ​វាស់​វា​ហើយ​។ បច្ចុប្បន្ន​ឆ្មា​វែង​ជាងគេ​លើ​ពិភពលោក​មកពី​ប្រទេស​អង់គ្លេស​ប្រវែង ១១៨,៣៣ សង់ទីម៉ែត្រ ហើយ Omar មាន​ប្រវែង​រហូតដល់​ទៅ ១២០ សង់ទីម៉ែត្រ​ឯណោះ​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...