adverise with khmeread T power h2o 600x459

បុរស​ជនជាតិ​ប្រេ​ស៊ី​ល​ម្នាក់​ច្នៃ​ម៉ូតូ​ប្រើ​ទឹក​សុទ្ធ​តែមួយ​លីត្រ អាចធ្វើ​ដំណើរ​ចម្ងាយ​៥០០​គីឡូរ​ម៉ែត្រ​

​    ​មន្ត្រី​សារ​ធា​រណៈ​លោក Ricardo Azevedo បាន​វិលត្រឡប់​ទៅផ្ទះ​របស់គាត់​វិញ​នៅ​ទីក្រុង Sao Paulo ប្រទេស​ប្រេ​ស៊ី​ល​ជាមួយនឹង​ម៉ូតូ​ច្នៃ​ដោយ​ប្រើ​ទឹក​ជំនួស​សាំង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​របស់គាត់​។ ម៉ូតូ​នេះ​ហៅ​ត្រូវបាន​ហៅថា T Power H2O ដែល​អាចធ្វើ​ដំណើរ​រហូត​ទៅដល់​៥០០​គីឡូម៉ែត្រ​ដោយ​ប្រើ​ទឹកតែ​មួយ​លីត្រ​តែប៉ុណ្ណោះ​។​

​    ​ម៉ូតូ T Power H2O នេះ​អាច​ដំណើរការបាន​ដោយ​ប្រើ​នូវ​អាគុយ​ឡាន ដែល​ផលិត​នូវ​ថាមពលអគ្គីសនី​និង​បំបែក​នូវ​អ៊ីដ្រូសែន​ពី​ម៉ូលេគុល​ទឹក​។ ការដុត​នូវ​ម៉ូលេគុល​ទឹក​វា​នឹង​កើតជា​ចំហេះ ដែល​ស្រដៀង​ទៅនឹង​ប្រេងឥន្ធនៈ​អ​ញ្ជឹ​ង​ដែរ​។ អត្ថប្រយោជន៍​នៃ​ម៉ូតូ​នេះ​គឺថា​វា​ធ្វើការ​ជាមួយនឹង​អ៊ីដ្រូសែន ដែល​បានមកពី​ទឹក ហើយ​ផ្សែង​របស់​វា​ភាយ​ចេញ​ទៅវិញ​គឺ​ចំហាយ​ទឹក​។ ចំណែក​សាំង​វិញ វា​នឹង​បញ្ចេញ​នូវ​ផ្សែង​កាបូនម៉ូណូអុកស៊ីត (carbon monoxide) ដែល​បង្ក​ការប៉ះពាល់​ដល់​បរិស្ថាន​។​

​    ​ម៉ូតូ​ដ៏​វិសេសវិសាល​របស់លោក Azevedo គឺជា​គំរូ​ម៉ូតូ​កញ្ចាស់​ធម្មតា​តែប៉ុណ្ណោះ តែ​កុំ​មើលងាយ វា​នៅ​មើលទៅ​ឡូយ​និង​រឹងមាំ​ដូច​ម៉ូតូ​ដទៃទៀត​អ​ញ្ជឹ​ង​។ បើសិន​ជាមាន​អ្នកវិនិយោគ​បណ្តាក់ទុន​ដើម្បី​បង្កើត​វា នោះ​វា​នឹង​ច្បាស់​ជាមាន​ម៉ូដ​ឡូយៗ​ជាង​ហ្នឹង​៕

 

adverise with khmeread
ប្រភព៖ OTC

មតិយោបល់