James Rodrigez អះអាងថា ខ្លួនអន្ទះសារចង់មកលេងនៅក្របខណ្ឌ EPL

          ខ្សែបម្រើ James Rodrigez ពិតជាអន្ទះសារ​ចង់​សម្រេចកិច្ច​ព្រម​ផ្ទេរ​មក​លេង​នៅ​ក្រប​ខណ្ឌ PL ខ្លាំងណាស់បន្ទាប់ពី​ក្លឹប​ Real Madrid ផ្តល់​ភ្លើង​ខៀវឲ្យ​ចាក​ចេញ។​ កីឡាករសញ្ជាតិ​កូឡុំប៊ីរូបនេះ​ត្រូវ​គេចាត់ទុក​ជា​គោល​ដៅ​ដែល​ Real ត្រូវ​លក់​ចេញ​ដើម្បី​ប្រមូល​ប្រាក់​សម្រាប់​ប្រកួត​ប្រជែងនៅពេលទីផ្សារទិញដូរ​កីឡា​ករមកដល់។

          គេជឿថា ភ្នាក់ងារ​ Jorge Mendes កំពុង​ស្វែង​រក​ក្លឹប​នៅ​អង់គ្លេស​មួយ​ ដោយ​យល់ព្រម​ថា ប្រសិនបើ​កីឡាកររូបនេះ​ចុះហត្ថលេខា​ មួយ​ផ្នែក​នឹងត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ក្រុម​ហ៊ុន​ផលិតសម្លៀកបំពាក់​ Adidas ដែល​នឹង​ចំ​ណាយ​២០​ភាគ រយ​នៃប្រាក់ឈ្នួល​របស់ខ្លួន​តាមរយៈ​ទីផ្សារ សិទ្ធិ​ចែកចាយ​រូបភាព​និង​លក់​អាវ។

          James ត្រូវ​បាន​គេផ្តល់សញ្ញាឲ្យ​ទៅចូល​រួម​ជាមួយ​ Man Utd​ ប៉ុន្តែ​ Man Utd ​មិនបាន​ចាប់អារម្មណ៍និងកីឡាកររូបនេះទេ។ ប៉ុន្តែទោះជា​យ៉ាងណា James នៅ​ទំនេរហើយ​ Chelsea, Man City និង​ Arsenal ទំនងជាចាប់អារម្មណ៍​នៅ​ពេល​កីឡាករ​រូបនេះ​បង្ហាញចេតនា​ចង់​មក​លេងនៅទីក្រុងឡុងដ៍៕

adverise with khmeread
ប្រភព៖ Mirror