adverise with khmeread Swiftkey microsoft

ក្រុមហ៊ុន Microsoft បាន​ទិញ​កម្មវិធី​ក្ដារ​ចុច​ពី​ក្រុមហ៊ុន SwiftKey

​    ​ក្រុមហ៊ុន Microsoft កាលពី​ថ្ងៃទី​៣​កុម្ភៈ​បាន​បញ្ជាក់ថា​ខ្លួន​បាន​ទិញយក​កម្មវិធី​ក្ដារ​ចុច​សម្រាប់​ទូរស័ព្ទ​ពី​ក្រុមហ៊ុន​អង់គ្លេស SwiftKey​ហើយ​។​

​    ​ទោះជា​យ៉ាងណា ក្រុមហ៊ុន​ទាំងពីរ​មិនទាន់​ចេញ​របាយ​ណ៍​ការ​ព្រមព្រៀងគ្នា​នៅឡើយ​ទេ ដោយ​ថា​ការទិញ​នេះ​ចំណាយ​ទឹកប្រាក់ ២៥០​លាន​ដុល្លារ​អាមេរិក នេះ​បើតាម​ប្រភព chanelnewsasia​។​

​    ​SwiftKey ត្រូវបាន​គេ​ដឹងថា មាន​អ្នក​ដោ​ន​ឡូត​រហូតដល់​ទៅ ៣០០​លាន​ដង​នៅលើ​ប្រព័ន្ធ​ប្រ​តិ្ត​ប​តិ​ការ iOS និង Android​។ SwiftKey ស៊ីន​ត្រូវ​បានដាក់​ឲ្យ​ប្រើប្រាស់​នៅលើ Android ក្នុង​ឆ្នាំ​២០១០ និង iOS ក្នុង​ឆ្នាំ​២០១៤​។​

​    ​ក្ដារ​ចុច​នេះ​បាន​ងាយស្រួល​ប្រើ​ជាង​សរសេរ​ដោយ​ដៃ​រាប់ពាន់​ដង ស្គាល់​១០០​ភាសា និង​ជួយ​ដល់​ការ​វាយ​អក្សរ​បាន​លឿន នេះ​បើ​យោងទៅលើ​វេ​ប​សាយ Microsoft​។​

​    ​អ្នក​ដែល​រកឃើញ​នូវ​កម្មវិធី​ក្ដារ​ចុច​នេះ គឺ​លោក Jon Reynold និង លោក Ben Medlock​។ អ្នកប្រើប្រាស់​សង្ឃឹមថា​ក​ម្ម​វិធី​នេះ​នឹងដាក់​ប្រើប្រាស់​ដោយ​ឥត​បង់ប្រាក់ ក្រោយ Microsoft បាន​ទិញយក​រួចមក​នេះ​៕

adverise with khmeread
ប្រភព៖ CNS

មតិយោបល់