Chelsea គ្រោង​ប្រជែង​យក​កីឡាករ Kyle Walker ក្នុងតម្លៃ ៤០​លាន​ផោន​

    ​ក្លឹប Chelsea បាន​ត្រៀម​ចូលរួម​ប្រជែង​យក​កីឡាករ Kyle Walker ក្នុងតម្លៃ​៤០​លាន​ផោន​។ លោក Antonio Conte ដែល​ក្រុម​របស់លោក​គឺជា​អ្នកគាំទ្រ​ម្នាក់​របស់​កីឡាករ​រូបនេះ​កំពុង​ត្រៀម​ដណ្តើមយក Walker ពី​ចំណាប់អារម្មណ៍​របស់​ក្លឹប Man City។ 

    Walker អាច​នឹងត្រូវ​តំឡើង​ប្រាក់​ឈ្នួល​ទ្វេដង​ក្នុង​មួយ​សប្តាហ៍ ប្រសិនបើ​ចូលរួម​ជាមួយ​ក្លឹប​ណាមួយ​ក្នុងចំណោម​ក្លឹប​ទាំងពីរ ដែល​កំពុង​ត្រៀម​ពង្រឹង​តំបន់​ការពារ​។ 

    ​កីឡាករ Victor Moses លេង​បានល្អ​ក្នុង​តំណែង​ខ្សែបម្រើ ស្លាប​នៅ​រដូវ កាល​នេះ ប៉ុន្តែ​លោក កុន​តេ ចង់​បង្កើន​ជម្រើស​ប្រកបដោយ​គុណ ភាព​នៅមុន ពេល​ក្លឹប​នេះ​ត្រឡប់​មកកាន់​ក្របខណ្ឌ CL នៅ​ខែកញ្ញា​។ 

​    ទាំង City និង Chelsea មិនទាន់​ដាក់សំណើ​ផ្លូវការ​ទៅ​ក្លឹប Tottenham នៅ ឡើយ​ទេ ប៉ុន្តែ​ក្លឹប​ទាំងពីរ​ដឹង​ហើយ​ថា តម្លៃ​មិន​ក្រោម ៤០ លាន​ផោន​ទេ​។ 

    Walker គ្រោង​នឹងធ្វើ​ដំណើរ​ជាមួយ​ក្រុម Spurs សម្រាប់​ដំណើរ​ប្រកួត​មិត្ត ភាព​នៅ​ទីក្រុង​ហុងកុង​។ ហើយ Walker នៅសល់​កិច្ចសន្យា​បួន​រដូវ កាល​ទៀត ក្រោយពី​ចុះហត្ថលេខា​កាលពី​ខែកញ្ញា​៕ 

adverise with khmeread