Jose Mourinho សុំ​លោក Sam Allardyce បន្ធូរដៃ​ឱ្យ Man Utd នៅ​ចុងរដូវ​កាល ពេល​គាត់​ជ្រើសរើស​ក្មេងៗ​ឱ្យ​លេង​ថ្ងៃអាទិត្យ​នេះ​

​    ​លោក Jose Mourinho បាន​បង្ហើប​ពី​ភាព​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ក្នុងការ​ដាក់ឱ្យ​កីឡាករ​យុវជន​លេង​នៅក្នុង​ជំនួប​បិទ​រដូវ​កាល​របស់​បិសាច​ក្រហម Manchester United ទល់នឹង​ក្រុម Crystal Palace និង​បាន​លន់តួ​ទៅដល់​លោក Sam Allardyce ឱ្យ​លេង​បន្ធូរដៃ​សម្រាប់​ពួកគេ​។​

​     លោក Mourinho មាន​កាលវិភាគ​ដ៏​ខើច​បំផុត​មួយ​សម្រាប់​ការប្រកួត​ថ្ងៃ​បិទ​ឆាក​ចុងក្រោយ​នៃ​លី​កនា​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ ពោលគឺ​សល់​ត្រឹម​បី​ថ្ងៃ​ប៉ុណ្ណោះ មុន​ជំនួប​ន្ទា​ប់​នៃ​ដំណើរ​ប្រជែង​ពាន​កំពូល​ក្លឹប​អឺរ៉ុប​លំដាប់​ទី​ពីរ Europa League របស់​ពួកគេ​ឈាន​មកដល់ ហើយ​បាន​អះអាងថា វា​ធ្វើឱ្យ​គាត់​មិនមាន​ជម្រើស​ដទៃ​នោះឡើយ ក្រៅពី​ដាក់ឱ្យ​តារា​ឆ្នើម​របស់ខ្លួន​សម្រាក និង​ជំនួស​ដោយ​កីឡាករ​មិនមាន​បទពិសោធន៍​គ្រប់គ្រាន់​លេង​នៅលើ​ទីលាន​។​

​    ​លោក Mourinho បាន​បញ្ជាក់ថា "​ខ្ញុំ​នឹង​នាំមក​នូវ Demitri Mitchell និង​Scott McTominay ដែល​អង្គុយ​នៅលើ​កៅអី​បម្រុង Axel Tunazebe, Eric Bailly (​ដែល​ជាប់​បម្រាម​សម្រាប់​វគ្គ​ផា្ត​ច់​ព្រ័ត្រ​) (Matty) Willock នឹងចូលរួម​ដូចគ្នា Josh Harrop និង Zachary (Dearnley) នឹងមាន​វត្តមាន​។​

​    ​Pogba នឹងចូលរួម ដោយសារតែ Pogba គឺ​មិនបាន​ចូលរួម​ហ្វឹកហាត់ ឬ​លេង​ចាប់តាំងពី​ឪពុក​របស់គាត់​បាន​ចែក​ឋាន​។​

​    ​ហើយ​ខ្ញុំ​នឹងដាក់​ក្មេងៗ​ពី​ពីរ ទៅ​បីនាក់ ដែល​ខ្ញុំ​នឹង​ជំនួស​ក្នុងការ​ប្រកួត ដោយ​ធ្វើការ​ផ្លាស់ប្តូរ​មួយចំនួន​ដើម្បី​ជួយ​សម្រាល​ដល់​ពួកគេ​។​

​    ​ខ្ញុំ​សង្ឃឹមថា​ប្រិយមិត្ត​នៅឯ Old Trafford នា​ថ្ងៃអាទិត្យ ពួកគេ​នឹង​គាំទ្រ​ក្រុម​មួយ​នេះ ពួកគេ​នឹង​អភ័យទោស​ដល់​ពួកគេ​ចំពោះ​កង្វះ​នូវ​ទំនុកចិត្ត​ដោយ​ប្រការ​ណាមួយ​"៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត