Puyol ថា Ronaldo ល្អ​បំផុត​មួយរូប​ក្នុង​ប្រវត្តិសាស្ត្រ ប៉ុន្តែ Messi ល្អ​ជាង​

​    ​វីរបុរស​អ្នកមាន​បុណ្យ Barcelona លោក Carles Puyol មាន​អារម្មណ៍​ថា តារា​ឆ្នើម​របស់​អធិរាជ​ស Real Madrid កីឡាករ Cristiano Ronaldo គឺជា​កីឡាករ​ដ៏​ឆ្នើម​ម្នាក់​ក្នុងចំណោម​កីឡាករ​ដទៃទៀត ប៉ុន្តែ​លោក​ជឿជាក់ថា អតីត​មិត្ត​រួម​ក្រុម​របស់ខ្លួន Lionel Messi នៅតែ​ល្អ​ជាង​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​។​

​    ​Messi និង Ronaldo បានឈ្នះ​នូវ​ពានរង្វាន់​បុគ្គល​ដ៏​មាន​សក្តានុពល​ក្នុងនាម​ជា​តារា​ឆ្នើម​របស់​ពិភពលោក Ballon d'Or ចំនួន​ប្រាំបួន​សម័យកាល​ក្នុងចំណោម​ពួកគេ​ទាំងពីរ ខណៈដែល Kaka គឺជា​កីឡាករ​ចុងក្រោយ​គេ​បំផុត​ដែល​បានឈ្នះ​ពានរង្វាន់​មួយ​នេះ​កាលពី​ឆ្នាំ​២០០៧ មុន​ពេលដែល​រជ្ជកាល​របស់​តារា​ឆ្នើម​ទាំងពីរ​បានចាប់ផ្តើម ហើយនឹង​ត្រូវ​ចាត់ទុកជា​គូប្រជែង​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។​

​    ​មានការ​ពិភាក្សា​មិន​ដាច់ស្រេច​ជាច្រើន​អំពី​សក្តានុពល​របស់​អ្នក​ទាំងពីរ ហើយ Puyol បានចេញ​មុខមក​បញ្ចេ​ញ​មតិ​ផ្ទាល់ខ្លួន​មួយចំនួន​ទៅលើ​បញ្ហា​មួយ​នេះ​។​

​    ​Puyol បានបញ្ជាក់​ទៅកាន់​អ្នកកាសែត​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​កម្រិត​យុវជន​អាយុ​ក្រោម ១៧​ឆ្នាំ "Under-17 World Cup" ក្នុងប្រទេស​ឥណ្ឌា​ថា "Ronaldo គឺជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​ក្នុងចំណោម​កីឡាករ​ឆ្នើមៗ​ដទៃទៀត​ក្នុង​ប្រវត្តិសាស្ត្រ តែ Messi ល្អ​ជាង​។​

​    ​ការដេញ​ជើង​គ្នា និង​ការប្រកួតប្រជែង​រវាង​អ្នក​ទាំងពីរ គឺ​ពិតជា​ខ្លាំង ហើយ​ខ្ញុំ​គិតថា​នេះ​បាន​ជួយ​ពួកគេ​កែលម្អ​ឱ្យ​ប្រសើរ ព្រោះ​គ្មាន​នរណា​មួយ​ហ៊ាន​សម្រាក​ស្រួលខ្លួន​ទេ​។​

​    ​សម្រាប់​ខ្ញុំ Messi គឺ​ល្អ​ដាច់​គេ​។ ខ្ញុំ​ធ្លាប់បាន​លេង​ជាមួយ​គាត់ ហើយ​គាត់​បានផ្តល់​ខ្ញុំ​នូវ​ភាព​រីករាយ​ដ៏​លើសលប់​។ គាត់​តែងតែ​កែលម្អ និង​មិន​ផ្លាស់ប្តូរ​សម្រាប់​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយនេះ​៕
 

adverise with khmeread

អ្នកនឹងចូលចិត្ត