អុតស្វាយបង្កឡើងដោយវីរុសឈ្មោះ Varicella-Zoster និងឆ្លងយ៉ាងលឿនពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ មេរោគអុតស្វាយជាធម្មតាមានរយៈពេលប្រហែល ៥ ទៅ ១០ថ្ងៃ។
រោគសញ្ញាផ្សេងទៀតដែលអាចលេចឡើងមួយថ្ងៃទៅពីរថ្ងៃមុនពេលលេចចេញស្នាមកន្ទួលរួមមាន៖
* គ្រុនក្តៅ
* បាត់បង់ចំណង់អាហារ
* ឈឺក្បាល
* អស់កម្លាំង និងរសាប់រសល់
អ្នកនឹងមានហានិភ័យខ្ពស់ក្នុងការកើតជំងឺអុតស្វាយប្រសិនបើ៖
* មិនធ្លាប់កើតអុតស្វាយពីតូច
* មិនបានចាក់វ៉ាក់ស៊ាំងការពារអុតស្វាយ
* ធ្វើការនៅឬចូលទៅមជ្ឈមណ្ឌលមើលថែទាំកុមារ
* រស់នៅជាមួយក្មេងៗ
ខាងក្រោមនេះគឺជាឱសថបែបធម្មជាតិដែលអាចជួយអ្នកទប់ស្កាត់ជំងឺអុតស្វាយ៖
១. ទឹកខ្មេះពណ៌ត្នោត
ទឹកខ្មេះពណ៌ត្នោតគឺជាឱសថធម្មជាតិដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ព្យាបាលអុតស្វាយ។ តើវាព្យាបាលយ៉ាងម៉េច? អ្វីដែលអ្នកត្រូវធ្វើគឺដាក់ទឹកខ្មេះនេះកន្លះកែវចូលទៅអាងងូតទឹកដែលមិនក្តៅនិងមិនត្រជាក់។ ចូលទៅត្រាំក្នុងនោះ ១០នាទី។ ទឹកខ្មេះនឹងបំបាត់ការរលាស្បែក ទប់ស្កាត់សម្លាកឬស្លាកស្នាម និងជួយព្យាបាលដំបៅអុតស្វាយយ៉ាងមានប្រសិទ្ធភាព។
២. ការ៉ុត និងស៊ប់ស្លឹកល្ង
របៀបធ្វើ៖ កាត់ការ៉ុត ១០០ក្រាមរួចហាន់វាដាក់ក្នុងចានមួយ។ ឥឡូវសូមហាន់ស្លឹកល្ងស្រស់ចំនួន ៦០ ក្រាម។ ដាំវាជាមួយនឹងទឹកចំណុះពីរកែវកន្លះរហូតទាល់តែរីងសល់ពាក់កណ្តាល។ ផឹកទឹកស៊ប់នេះមួយថ្ងៃម្តង។ ស៊ប់នេះសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយដល់ការព្យាបាលបានឆាប់រហ័ស៕
