នេះប្រហែជាសម័យកាលនៃអាជីពបាល់ទាត់ដ៏ត្រចះត្រចង់របស់លោក Pep Guardiola ហើយយើងនឹងបានឃើញគាត់ធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស ក្នុងគោលបំណងសំដៅទៅទឹកដី Manchester City ក្នុងនាមជាអ្នកចាត់ការថ្មីរបស់ពួកគេនារដូវក្តៅខាងមុខនេះផងដែរ។
កាលពីថ្ងៃចន្ទកន្លងទៅសារព័ត៌មានជាច្រើនបានចេញផ្សាយយ៉ាងគគ្រឹកគគ្រេង ដោយបញ្ជាក់ថាគ្រូបង្វឹកវ័យ ៤៥ ឆ្នាំរូបនេះនឹងមកជំនួសតំណែងលោក Manuel Pellegrini ក្នុងទឹកដី Etihad Stadium។
ការដែលលោកងាកមកដឹកនាំក្រុមដែលតំណាងឱ្យក្រុង Manchester មួយនេះ បានធ្វើឱ្យគេស្រមៃភ្លាមទៅដល់កំណត់ត្រាជោគជ័យរបស់លោកនៅ Barcelona និង Bayern Munich ទីដែលលោកឈ្នះពានលីកចំនួន ៥ និង Champions League ចំនួន ២។
ក្នុងនាមជាអតីតកីឡាករម្នាក់ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះធ្លាប់ទទួលបានជោគជ័យយ៉ាងខ្លាំងតាំងពីវ័យកុមារភាពរបស់គាត់ក្នុងក្លឹប Barcelona។ តោះកុំបង្អង់យូរទៅមើលពីជីវប្រវត្តិជារូបភាពរបស់គ្រូបង្វឹកដ៏ជោគជ័យរូបនេះទាំងអស់គ្នា៖
Pep Guardiola (ក្មេងតូច) អបអរសាទរជោគជ័យរបស់ Barcelona ក្រោមការដឹកនាំរបស់លោក Terry Venables
Guardiola អបអរចំពោះគ្រាប់បាល់ free-kick របស់ Ronald Koeman ដោយឈ្នះ ១-០ លើកពាន European Cup ក្នុងជំនួបក្រុម Sampdoria
វ័យ ២១ ឆ្នាំក្នុងនាមជាខ្សែបម្រើ គ្រូបង្វឹករូបនេះបានលើកពាន European Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប
Guardiola បានជួយឱ្យក្រុមជម្រើជាតិខ្លួនឈ្នះមេដាយមាស Olympic ដោយយកឈ្នះ Poland ៣-២ ក្នុងឆ្នាំ1992 នៅទីក្រុង Barcelona
បន្ទាប់ពីឈ្នះ European Cup បានរយៈពេលពីរឆ្នាំ ពួកគេបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League តែទទួលបរាជ័យ ៤-០ ក្រោមស្នាដៃ AC Milan
Guardiola ស្តាប់ការណែនាំរបស់ Sir Bobby Robson ដែលជាគ្រូបង្វឹកវីរៈបុរសរបស់ពួកគេក្នុងអំឡុងខែតុលាឆ្នាំ ១៩៩៦
Guardiola រត់ប្រដេញកីឡាករ Clarence Seedorf ក្នុងជំនួប El Clasico ១៩៩៧ ដោយបានយកឈ្នះទៅលើ Real Madrid ក្នុងលទ្ធផល ៣-២
Guardiola អង្គុយជិត Jose Mourinho ក្នុងអំឡុងពេលហ្វឹកហាត់នាខែមេសា ឆ្នាំ ២០០០ ដែល Jose មានមុខងារជាជំនួយការគ្រូបង្វឹកក្រុម Barca
បន្ទាប់ពីចាកចេញពី Barcelona ក្នុងឆ្នាំ ២០០១ នៅវ័យ ៣០ ឆ្នាំ Guardiola បានចូលរួមលេងឱ្យក្រុមលីកកំពូលអ៊ីតាលី Brescia ក្នុងខែកញ្ញានាឆ្នាំនោះ
គាត់បានចំណាយពេលខ្លីនៅជាមួយ Brescia ក្រោយមកបានផ្លាស់ទៅក្រុមយក្សអ៊ីតាលី Roma
Guardiola មានសំណាងបានជួបជាមួយអតីតមិត្តរួមក្រុម "Barca" Luis Figo ក្នុងឯកសណ្ឋាន Real Madrid អំឡុងការប្រកួត Champions League ខែកញ្ញា ឆ្នាំ ២០០២
បន្ទាប់ពីអាជីពនៅអ៊ីតាលី Guardiola បានផ្លាស់ទៅលេងនៅ Qatar Stars League ក្នុងក្រុម Al-Ahli នាឆ្នាំ 2004
ឆ្នាំ ២០០៦ Guardiola បានត្រលប់មកផ្ទះវិញដោយទទួលបានឱកាសដឹកនាំក្រុម Barcelona B
ក្នុងឆ្នាំ ២០០៨ វីរៈបុរសក្រុម Barcelona ក្លាយជាអ្នកចាត់ការក្រុម Barcelona ដោយជំនួសតំណែងលោក Frank Rijkaard
Guardiola បានតែងតាំងលោក Tito Vilanova ឡើងជាជំនួយការខ្លួន អ្នកទាំងពីរទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងអំឡុងពេលដែលពួកគេរួមគ្នា
ហើយអ្នកទាំងពីរទទួលគ្រឿងឥសរិយយសក្រោយផ្តួល Athletic Bilbao ក្នុងជំនួប Copa del Rey នាខែឧសភា ឆ្នាំ ២០០៩
Guardiola និងកូនក្រុមអបអរនឹងជ័យជំនះទៅលើក្រុម Manchester United ដោយបានលើកពាន Champions League នាឆ្នាំ ២០០៩
នារដូវក្តៅឆ្នាំដដែល Barca ចុះហត្ថលេខានាំយកកីឡាករ Zlatan Ibrahimovic កាន់ទឹកដី Camp Nou
កីឡាករម្នាក់ក្នុងចំណោមកីឡាករដទៃទៀតដែលមានជិតស្និទ្ធបំផុតជាមួយ Guardiola តារាឆ្នើម Lionel Messi
Guardiola ជាប់ឈ្មោះជាគ្រូបង្វឹកល្អប្រចាំឆ្នាំក្នុងកម្មវិធី FIFA Ballon ២០១០
អ្នកចាត់ការក្រុម Barca រូបនេះបង្ហាញអារម្មណ៍រំភើប ក្រោយចំណេញការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Champions League នាឆ្នាំ ២០១១
ចុងក្រោយ Guardiola បានជួបមុខ Sir Alex Ferguson ម្តងទៀតនាវគ្គផ្តាច់ព្រ័ត្រ Champions League ដោយលោកធ្លាប់បំបាក់ Manchester United ម្តងហើយនាឆ្នាំ 2009
ទីបំផុតគ្រូបង្វឹកវ័យ ៤០ ឆ្នាំរូបនេះបានថើបពាន Champions League ម្តងទៀតដោយប្រើរយៈពេលត្រឹមតែ ៣ ឆ្នាំប៉ុណ្ណោះ
ទំនាក់ទំនង Guardiola ហើយនិងមិត្តចាស់ Mourinho ហាក់ដូចជាមានភាពជូចត់ ក្រោយគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ដឹកនាំក្រុម Real Madrid
ការបង្ហាញមុខជាលើកចុងក្រោយរបស់ Guardiola ក្នុងទឹកដី Camp Nou ដោយបានលើកត្រឹមពាន Copa del Rey មួយប៉ុណ្ណោះមុននឹងចាកចេញ
បន្ទាប់ពីសម្រាកពីវិស័យបាល់ទាត់ Guardiola ត្រលប់មកធ្វើជាគ្រូបង្វឹកម្តងទៀតដែលចូលកាន់កាប់តំណែងក្នុងក្លឹប Bayern Munich នារដូវក្តៅឆ្នាំ ២០១៣
Guardiola អបអរភាពជោគជ័យដ៏សម្បើមជាមួយកីឡាករ Daniel Van Buyten
រដូវកាលបន្ទាប់ បានប្រមូលពានស្ទើរទាំងស្រុងម្តងទៀត មុនរដូវកាល ២០១៤-២០០១៥ ឈានចូលមកដល់
Guardiola និងភរិយា Cristina ចូលរួមរីករាយក្នុងពិធីបុណ្យ Bavarian នាខែតុលា ឆ្នាំ ២០១៥
Guardiola ត្រួតពិនិត្យទីលានហ្វឹកហាត់កាលពីថ្ងៃពុធកន្លងទៅ បីថ្ងៃបន្ទាប់ពីគាត់យល់ព្រមចាកចេញពីអាល្លឺម៉ង់ផ្លាស់ទៅ Manchester City នារដូវកាលក្រោយ៕
