adverise with khmeread 1

មើល​ផែនទី​ផ្ទៃមុខ​តាម​ក្បួន​ចិន​មួយ​នេះ​រួច​អ្នកនឹង​ដឹងថា​រាងកាយ​របស់​អ្នក​កំពុងមាន​បញ្ហា​អ្វី​!

​    ​នៅពេល​សរីរាង្គ​ធំ​បំផុត​មួយ​របស់​យើង (​ស្បែក​) ចាប់ផ្តើម​ចេញ​រោគសញ្ញា វា​អាចជា​ការចង្អុលបង្ហាញ​ថា អ្នក​កំពុងមាន​បញ្ហា​អ្វីមួយ​ហើយ​។ ហើយ​បញ្ហា​នោះ​ជា​អ្វី គឺ​យើង​អាច​មើល​ដឹង​តាមរយៈ​ផ្ទៃមុខ​របស់​យើង​។

​    ​ផ្អែក​តាម​ផ្នែក​វេជ្ជសាស្ត្រ​ចិន គ្រប់ផ្នែក​ទាំង​អស់នៃ​ផ្ទៃមុខ​របស់​យើង​តំណាងឱ្យ​សរីរាង្គ​ជាក់លាក់​នៃ​រាងកាយ​របស់​យើង ហើយ​នៅពេល​អតុល្យភាព​សរីរាង្គ​កើតឡើង វា​នឹង​បង្ហាញ​លើ​មុខ​របស់​យើង​ជាមិនខាន​។ សញ្ញា​ទាំងនោះ​មានដូចជា កើតមុន កន្ទួល និង​ការ​ប្រែ​ពណ៌​ស្បែក​ជាដើម​។

​    ​១. ថ្ងះ​--​ក្រពះ​នោម និង​ពោះវៀនតូច​
​    ​មូលហេតុ​៖
​    ​ជាតិ​ខ្លាញ់​ច្រើនពេក និង​អាហារ​កែច្នៃ​ច្រើនពេក​បង្ក​ឱ្យ​ការរំលាយ​អាហារ​មាន​សភាព​យឺតយ៉ាវ ក៏ដូចជា​ការសេព​គ្រឿង​ស្រវឹង​ច្រើនពេក ស្ករ​ច្រើនពេក និង​ការ​ចូលដេក​យប់ៗ​ជ្រៅ​ពេក រួមទាំង​ស្ត្រេ​ស៍​ផងដែរ​។

​    ​វិធី​ព្យាបាល​៖
​    ​ញ៉ាំ​អាហារ​ប្រភេទ​ខ្លះ​កុំឱ្យ​ឆ្អិន​ពេក (​សាច់គោ​), ផឹកទឹក​ច្រើន​, កុំ​ផឹក​គ្រឿង​ស្រវឹង និង​គេង​ឱ្យបាន​គ្រប់គ្រាន់​។

​    ​២. ចន្លោះ​ចិញ្ចើម​--​ថ្លើម​
​    ​មូលហេតុ​៖
​    ​ថ្លើម​របស់​អ្នកធ្វើការ​ខ្លាំងពេក និង​ពុំ​បានទទួល​ការ​សម្រាក​ដែល​វា​ត្រូវការ​នោះទេ​។ អ្នក​ប្រហែលជា​បានទទួល​ទាន​សាច់​ច្រើនពេក ហើយ​អាចមាន​អា​ឡែ​ស៊ី​ជាមួយ​គ្រឿងផ្សំ​មួយចំនួន​។

​    ​វិធី​ព្យាបាល​៖
​    ​អ្នក​គួរ​ពិសា​អាហារ​ស្រស់​ដែលមាន​សុខភាព​ល្អ ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ ធ្វើ​លំ​ហាត់ប្រាណ​ដូចជា យ៉ូ​ហ្គា ដើរ​លឿនៗ និង​ធ្វើ​សមាធិ​ជាដើម​។

​    ​៣. ចំណុច​កោង​ក្រោម​រង្វង់​ភ្នែក​--​ក្រលៀន
​    ​មូលហេតុ​៖
​    ​ជក់បារី​ច្រើនពេក ផឹក​គ្រឿង​ស្រវឹង​ច្រើនពេក មាន​លំហូរ​ឈាម​ខ្សោយ និង​មាន​បេះដូង​ខ្សោយ​។​

​    ​វិធី​ព្យាបាល​៖
​    ​ផឹកទឹក​ស្អាត​ឱ្យបាន​ច្រើន​, កាត់បន្ថយ​ជាតិ​កាហ្វេ​អ៊ី​ន ភេសជ្ជៈ​ផ្អែម​និង​គ្រឿង​ស្រវឹង​។ កុំ​ភ្លេច​ពិនិត្យមើល​ក្រែងលោ​ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ផង​។

​    ​៤. ច្រមុះ​--​បេះដូង​
​    ​មូលហេតុ​៖
​    ​បន្ទប់​បិទ​ជិត​ពេក​គ្មាន​ខ្យល់​អុកស៊ីសែន​គ្រប់គ្រាន់​, ខ្យល់អាកាស​មិន​បរិសុទ្ធ​, ជាតិ​ហ្គាស​, ហើមពោះ​, លំហូរ​ឈាម​អត់​ល្អ​។ សម្ពាធ​ឈាម​ខ្ពស់​ក៏​អាច​បង្កឱ្យមាន​បញ្ហា​ត្រង់​តំបន់​ច្រមុះ​ផងដែរ​។

​    ​វិធី​ព្យាបាល​៖
​    ​ពិនិត្យមើល​សម្ពាធ​ឈាម​របស់​អ្នក តាមដាន​កម្រិត​ជាតិ​កូ​ឡេ​ស្ទើ​រ៉ូ​ល​។ តែ​បៃតង​សរីរាង្គ​អាចជួយ​អ្នក​កម្ចាត់​ជាតិពុល​បាន​។ ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់​។

​    ​៥. ផ្នែក​ខាងលើ​នៃ​ថ្ពាល់​--​សួត
​    ​មូលហេតុ​៖
​    ​ជំងឺហឺត ការបំពុល ការជក់បារី​...​ឱកាស​ក្នុង​ការចេញ​ស្នាម​ខ្មៅ​ក្រោម​រង្វង់​ភ្នែក​ក៏មាន​ច្រើន​ដែរ​។

​    ​វិធី​ព្យាបាល​៖
​    ​នៅ​ឱ្យ​ឆ្ងាយ​ពី​ខ្យល់អាកាស​ដែលមាន​ជាតិពុល និង​ផ្សែង​បារី​។ ប្រសិនបើ​អ្នក​ជក់បារី សូម​បញ្ឈប់​វា​ភ្លាម​។ ចុងក្រោយ​ចាប់​ផ្តើមធ្វើ​សកម្មភាព​ផ្សេងៗ​ដែល​ជួយ​ឱ្យ​បែកញើស​។

​    ​៦. ផ្នែក​កណ្តាល​នៃ​ថ្ពាល់​៖ សួត និង​ក្រលៀន
​    ​មូលហេតុ​៖
​    ​ជក់បារី​ច្រើន ស្ត្រេ​ស៍​ច្រើន និង​ញ៉ាំ​អាហារ​ដែល​សម្បូរ​ជាតិ​ស្ករ​ច្រើន​។​

​    ​វិធី​ព្យាបាល​៖
​    ​លុបបំបាត់​អាហារ​មិនល្អ​ដល់​សុខភាព​ចេញ​ឱ្យអស់ និង​ចាប់ផ្តើម​ប្រើ​ផលិតផល​គ្រឿងសំអាង​គុណភាព​ខ្ពស់​។

​    ​៧. មាត់​និង​ចង្កា​--​ក្រពះ​
​    ​មូលហេតុ​៖
​    ​អាហារ​ដែល​ផ្ទុក​ខ្លាញ់​ច្រើនពេក ស្ករ​ច្រើនពេក ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនពេក និង​ជាតិ​ស្រវឹង​ច្រើនពេក​។ ផ្នែក​ទាំងពីរ​នេះ​នឹងរង​ការប៉ះពាល់​បំផុត​បន្ទាប់ពី​ញ៉ាំ​អាហារ​សមុទ្រ​រួច​។ ការចូល​គេង​យប់​ពេក​និង​ស្ត្រេ​ស៍​ក៏​អាច​បង្កឱ្យមាន​អតុល្យភាព​សរីរាង្គកាយ​ផងដែរ​។

​    ​វិធី​ព្យាបាល​៖
​    ​ចាប់ផ្តើម​របប​អាហារ​ដែល​អាចជួយ​រក្សា​តុល្យភាព​។ ញ៉ាំ​ផ្លែឈើ​ឱ្យ​ច្រើន​។ ប្រសិនបើ​បញ្ហា​នៅតែ​បន្ត សូម​ទៅ​ជួប​វេជ្ជបណ្ឌិត​។

​    ​៨. ថ្គាម និង​ក​--​អ័រម៉ូន​
​    ​មូលហេតុ​៖
​    ​អាហារ​ជាតិ​ប្រៃ​ច្រើនពេក​, ហឹរ​ខ្លាំងពេក និង​ទឹក​មិន​គ្រប់គ្រាន់​។ ជួនកាល​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនពេក​។

​    ​វិធី​ព្យាបាល​៖
​    ​កាត់បន្ថយ​ជាតិ​ប្រៃ ហឹរ និង​កាហ្វេ​អ៊ី​ន​។ ប៉ុន្តែ​ត្រូវ​ផឹកទឹក​ឱ្យ​ច្រើន​៕ 

adverise with khmeread
ប្រភព៖ រ៉ា​យ​អ៊ើ​ត​

អ្នកនឹងចូលចិត្ត

មតិយោបល់