adverise with khmeread 1

លាងចាន ជូត​ផ្ទះ និង​អ៊ុតអាវ​អាចជួយ​ទប់ស្កាត់​មិនឱ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​

​    ​កិច្ចការ​កំប៉ិកកំប៉ុក​នៅក្នុង​ផ្ទះ​ដូចជា​អ៊ុត​សម្លៀកបំពាក់ និង​បោកគក់​ខោអាវ​ជាដើម​អាចជួយ​ឲ្យ​កម្រិត​នៃ​ការកើត​ជំងឺ​ទឹកនោមផ្អែម​ធ្លាក់ចុះ​។ នេះ​បើតាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​ធ្វើឡើង​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី ហើយ​បាន​ផ្សព្វផ្សាយ​កន្លងមកនេះ​។​

​    ​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា លំ​ហាត់ប្រាណ​តិចតួច​ដែល​ស្តែងចេញ​តាមរយៈ​ការធ្វើ​កិច្ចការ​ផ្ទះ​មាន​ឥទ្ធិពល​គ្រប់គ្រាន់​ក្នុងការ គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​។​

​    ​នេះ​គឺជា​ការសិក្សា​ដំបូង​ដែល​បង្ហាញថា​កិច្ចការ​ប្រចាំថ្ងៃ​អាច​កាត់បន្ថយ​ភាពគ្រោះថ្នាក់​នៃ​ការកើតមាន​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង​ដទៃទៀត​ដែលមាន​ការពាក់ព័ន្ធ​ជាមួយនឹង​ជាតិ​ស្ករ​នៅក្នុង​ឈាម ប៉ុន្តែ​អ្នកស្រាវជ្រាវ​ទាំងឡាយ​នៅ​ទីក្រុង​មែ​ល​ប៊​ន (Melbourne) និង​នៅ​ទីក្រុង​ប្រ៊ី​សបាន (Brishbane) បាន​អះអាងថា​ការធ្វើ​លំ​ហាត់ប្រាណ​ច្រើន​នៅតែ​ផ្តល់​សារៈសំខាន់​ដល់​សុខុមាលភាព​ខាង​រាងកាយ​ដដែល​។​

​    ​សូម​បញ្ចា​ក់ថា ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​នូវ​ទំនាក់ទំនង​រវាង​កិច្ចការ​ផ្ទះ​ជាមួយនឹង​ជំងឺ​ទឹកនោមផ្អែម​តាមរយៈ​ការតាមដាន​កម្រិត ស្ករ និង​សកម្ម​ភាពជា​ទម្លាប់​ប្រចាំថ្ងៃ​របស់​មនុស្ស​១៧៣​នាក់​ក្នុងអំឡុងពេល​១​សប្តាហ៍​។​

​    ​គេ​ប្រើ​ឧបករណ៍​វាស់​ស្ទង់​កម្រិត​ភាព​ញឹកញាប់ និង​រយៈ​នៃ​សកម្មភាព​ទាំងឡាយ​ដែល​អ្នកចូលរួម​បានធ្វើ​។ ការរកឃើញ​ដែល​បោះ​ពុ​ម្ភ​ផ្សាយ​ក្នុង​ព្រឹត្តិប័ត្រ​ព័ត៌មាន Diabetes Care បានផ្តល់​យោបល់​ថា​កិច្ចការ​ស្រាលៗ​ដូចជា លាងចាន អ៊ុត​សម្លៀកបំពាក់ និង​បត់​ខោអាវ​ទំនងជា​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ធ្លាក់ចុះ​ទាប​ជាង​មុន​។​

​    ​អ្នកស្រី​ជេ​នី​វីវ ហៀ​លី (Gene vive Healy) ដែលជា​អ្នកស្រាវជ្រាវ​សុខភាព​ប្រជាជន និង​ជា​អ្នកដឹកនាំ​ការសិក្សា​នេះ​បានផ្តល់​គំនិត​នេះ ថា​មនុស្ស​ទាំងឡាយ​គួរ​ប្រកាន់យក​កិច្ចការ​សាមញ្ញៗ​នៅក្នុង​ផ្ទះ​ឲ្យ​បាន​ច្រើន​ថែមទៀត​។​

​    ​អ្នកស្រី​បាន​មានប្រសាសន៍ថា "​បត់​សម្លៀកបំពាក់​ឬ​អ៊ុត​សម្លៀកបំពាក់​ពេល​កំពុង​មើល​ទូរទស្សន៍ ក្រោកឈរ​និយាយ​ទូរស័ព្ទ និង​ដើរ​ទៅលេង​មិត្តភក្តិ​រួមការ​ងារ គឺជា​ឧបករណ៍​ដ៏​ល្អ​នៃ​សក​កម្ម​ភាពសាមញ្ញៗ​ដែល​អាចជួយ​ដល់​ការកាត់បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​ទឹកនោមផ្អែម​"​។​
​    ​
​    ​អ្នកស្រី​បាន​បន្តថា លទ្ធផល​នេះ​ពិតជា​ដំណឹង​ល្អ​សម្រាប់​អ្នក​ទាំងឡាយ​ដែល​ធាត់​ជ្រុល​ហើយ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម ប៉ុន្តែ​មិន​ធ្វើការ​ហាត់ប្រាណ​៕

adverise with khmeread

មតិយោបល់