adverise with khmeread 1

រូបមន្ត​ធម្មជាតិ​តាមបែប​ជប៉ុន​នេះ​នឹង​ជួយ​បណ្តេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​អស់រលីង​ក្នុងពេល​តែមួយ​យប់​

​    ​កៅ​អៀក​បិត​ជើង​បណ្តេញ​ជាតិពុល​នេះ​ត្រូវបាន​ប្រើ​ដំបូង​បំផុត​ក្នុងប្រទេស​ជប៉ុន​។ កៅ​អៀក​នេះ​ត្រូវ​បិត​ឱ្យចំ​កណ្តាល​បាតជើង​មុនពេល​ចូល​គេង​។ ព្រឹក​ឡើង​ពេល​ដក​កៅ​អៀក​នេះ​ចេញ អ្នកនឹង​ឃើញ​ជាតិពុល​ត្រូវបាន​បណ្តេញ​ចេញពី​ខ្លួន ប្រសិនបើ​កៅ​អៀក​នោះ​ប្រែ​ពណ៌​ខ្មៅ​។

​    ​កៅ​អៀក​នេះ​ត្រូវបាន​បិត​នៅ​បាតជើង​ព្រោះ​វា​ជួយ​ឱ្យ​ឈាម​រត់​បាន​ស្រួល និង​ជួយ​ឱ្យ​កូនកណ្តុរ​រត់​ទៅ​ដងខ្លួន​។ បែបផែន​ជីវិត​អសកម្ម​របស់​យើង​បង្ក​ឱ្យ​លំហូរ​ឈាម​មក​ប្រមូលផ្តុំ​ត្រង់​កជើង ក្រោម​កំភួនជើង និង​បាតជើង​។​
​    ​
​    ​លទ្ធផល​វិជ្ជមាន​ពី​ការប្រើ​កៅ​អៀក​បណ្តេញ​ជាតិពុល​នៅ​បាតជើង​គឺ​ជួយ​បន្ថយ​ការ​អស់កម្លាំង ឈឺសន្លាក់ និង​កាត់បន្ថយ​ការឈឺ​ក្បាល​។

​    ​អ្នកមាន​ជម្រើស​ពីរ​គឺ​ទិញ​កៅ​អៀក​បិត​បាតជើង​ស្រាប់ ឬ​ធ្វើ​វា​ដោយ​ខ្លួនឯង​។ ប្រសិនបើ​ធ្វើ​ខ្លួនឯង​អ្នក​ត្រូវមាន​៖

​    ​* ខ្ទឹមបារាំង​
​    ​* ខ្ទឹមស​
​    ​* ទឹក​
​    ​* បន្ទះ​ស្អិត​អាច​បិត​ជាប់​បាតជើង​
​    ​* ស្រោមជើង​
​    ​
​    ​ហាន់​ខ្ទឹមស និង ខ្ទឹមបារាំង​ជា​ដុំ​តូចៗ​។ រួច​ទុកចោល​ដោយឡែក​សិន​។

​    ​ចាក់ទឹក​ចូល​កំសៀវ​រួច​ដាំ​ឱ្យ​ពុះ​។ ដាក់​ខ្ទឹមបារាំង​និង​ខ្ទឹមស​ដែល​ហាន់​រួច​ចូលក្នុង​ទឹក​ដែល​ពុះ​។ រួច​ទុកឱ្យ​វា​ពុះ​បន្ថែម ១០ នាទី​ទៀត​។

​    ​បន្ទាប់មក ទុកឱ្យ​ទឹក​ត្រជាក់ ២០ នាទី​។ រួច ចាក់ទឹក​នេះ​ទៅ​កណ្តាល​បន្ទះ​ស្អិត ឱ្យ​ល្មម​បាន​ហើយ​។ ប្រសិនបើ​សើម​ខ្លាំងពេក​វា​មិនអាច​ស្អិត​ជាប់​បាតជើង​បានទេ​។  

​    ​បិត​បន្ទះ​ស្អិត​នេះ​លើ​បាតជើង​ចំ​ផ្នែក​កណ្តាល​។ រួច​យក​ស្រោមជើង​មក​ពាក់​ដើម្បី​ទប់​កុំឱ្យ​បន្ទះ​ស្អិត​នោះ​របូត​។ រួច​បោះ​វា​ចោល​នៅ​ព្រឹក​បន្ទាប់ ជាការ​ស្រេច​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់