adverise with khmeread 1

ប៉ូលិសស្រុកកោះធំឃាត់ស្ត្រីម្នាក់ ជួញដូរថ្នាំញៀន

     កណ្តាល ៖ ស្ត្រីម្នាក់ត្រូវបានប៉ូលិសស្រុកកោះធំឃាត់ខ្លួនកាលពីថ្ងៃទី៤.១២.២០១៥ វេលាម៉ោង ៨យប់នៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ពីបទជួញដូរគ្រឿងញៀនខុសច្បាប់ ។
     ប៉ូលិសស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ូ បញ្ញា ភេទ ស្រី អាយុ ៤៧ ឆ្នាំ ជនជាតិ ខ្មែរ រស់នៅក្នុង ភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តកាកែវ មុខរបរ មិនពិតប្រាកដ ។
    វត្ថុតាងចាប់យក÷១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកកIce) ចំនួន ០១ កញ្ចប់ធំ = ២៧,៤ ក្រាម និង២-ទូរសព្ទ័ដៃចំនួន ០១ គ្រឿង ។
     ប៉ូលិសបន្តថាកាលពីថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៥ វេលាម៉ោង៨យប់ក្រោយពេលទទួលបានដំណឹងពីកម្លាំងមូលដ្ឋានសំងាត់ថា មានការណាត់លួចដោះដូរគ្រឿងញៀនខុសច្បាប់នៅមុខកាសីុណូក្រោន ពេលនោះកម្លាំងប៉ូលិសស្រុកកោះធំ បានសម្ងំចាំរហូតឈានទៅចាប់ជនសង្ស័យខាងលើរួមទាំងវត្ថុតាងនៅក្នុងទីតាំងបន្ទប់ជួលជាប់ព្រែកស្ពានទី ៧៧ ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
    តាមការសាកសួរបឋម គ្រឿងញៀនទាំងនេះយកចេញពីប្រភពមុខពេទ្យលោកសង្ឃរាជធានីភ្នំពេញ ។បច្ចុប្បន្នជនសង្ស័យ ត្រូវបានប៉ូលិសជំនាញស្រុកកោះធំ នាំខ្លួនមកកាន់អធិការដ្ឋានប៉ូលិសស្រុកកោះធំ ដើម្បីធ្វើការសាកសួរតាមនីតិវិធីច្បាប់ ៕

adverise with khmeread

មតិយោបល់