adverise with khmeread 1

ក្រោយ​ទិញ​សណ្ឋាគារ​ទើបបាន​មួយ ឥឡូវ Ronaldo ចង់​ទិញ​អគារ​មួយទៀត​នៅ​ញូវយ៉ក​

តើ​អ្នកនឹង​ចំណាយលុយ​លើ​អ្វី នៅពេលដែល​អ្នករក​បាន ៥៤​លាន​ផោន​ក្នុង​មួយឆ្នាំ​នោះ​?

​អញ្ចឹងយើងក្រលេកមកមើល Cristiano Ronaldo វិញ ដោយកីឡាកររូបនេះកំពុងតែ​សម្រេចចិត្តថា​តើ​ត្រូវ​ទិញ​អគារ Apartment ថ្មី​តម្លៃ ១៥,៩​លាន​ផោន​នៅ​សង្កាត់ Trump Tower ទីក្រុង New York ឬក៏​យ៉ាងណា​នោះទេ ពោល​ទើប​បានតែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ បន្ទាប់ពី​កីឡាករ​រូបនេះ​បាន​ជះ​ទឹកប្រាក់​ដ៏​ច្រើន​ក្នុង​ការទិញ​សណ្ឋាគារ​មួយ​។​

​គេហទំព័រ TMZ របស់​សហរដ្ឋអាមេរិក​បាន​រាយការណ៍​ថា តារាបាល់ទាត់​ដ៏​ល្បីល្បាញ​របស់​ក្រុម​អធិរាជ​ស Real Madrid កំពុងមាន​ចំណាប់អារម្មណ៍​ទៅលើ​អគារ​ទំហំ ៣៤៣,៧ ម៉ែត្រការ៉េ ដែលជា​កម្ម​សិទ្ធ​របស់​ឪពុក​បេក្ខភាព​ប្រធានាធិបតី​អា​មេ​រិច​លោក Donald Trump ។​

Apartment នេះ​មាន​ទីតាំង​ស្ថិតនៅ​ជាន់​ទី ៦៣ និង​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៃ​ឧទ្យាន​កណ្តាល​ទីក្រុង​ដ៏​ស្រស់ស្អាត​ផងដែរ​៕

adverise with khmeread
ប្រភព៖ ដឹសាន់

មតិយោបល់