1

​អ្នកគាំទ្រ​ក្រុម Aston Villa លេង​ឈឺៗ​៖ ប្រសិនបើ​ប្រធាន​ក្លឹប Randy Lerner ស្លាប់​ពួកគេ​នឹងធ្វើ​ពិធីជប់លៀង​

បណ្តា​អ្នកគាំទ្រ​ក្រុម Aston Villa បាន​បើក​ការវាយប្រហារ​ដោយ​ពាក្យសម្តី​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ម្ចាស់​ក្លឹប​របស់ខ្លួន​លោក Randy Lerner ដោយបាន​ច្រៀង​ចម្រៀង​មួយ​បទ​មានន័យថា "​ពួក​យើ​ទាំងអស់គ្នា​នឹងធ្វើ​ពិធីជប់លៀង​ពេលដែល Randy Lerner ស្លាប់​"​។​

​វីដេអូ​ដ៏​គួរ​ឱ​ភ្ញាក់ផ្អើល​មួយ​នេះ​ត្រូវបាន​បង្ហោះ​កាល​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ក្នុងអំឡុង​ពេលដែល​ក្រុម Aston Villa ទទួលរង​បរាជ័យ​ក្រោម​ដៃ West Ham ។​

​រឿង​ហេតុដែល​បណ្តាលឱ្យ​ក្រុម​អ្នកគាំទ្រ​ផ្ទុះ​កំហឹង​ដល់​កម្រិត​នេះ​ប្រហែលជា​បានចាប់ផ្តើម​ឡើង​កាលពី​ជាង ៣ សប្តាហ៍​មុន បន្ទាប់ពី​ក្រុម​អ្នកគាំទ្រ​មាន​ជម្លោះ​ជាមួយ​ខ្សែការពារ Micah Richards និង​តាម​ពីក្រោយ​ជាមួយ​លទ្ធផល ១-១ ដ៏​គួរឱ្យ​ខក​ចិត​ជាមួយ​ក្រុម​ដែល​មកពី​លំដាប់​ទី​៣ អង់គ្លេស League Two ក្នុងជំនួប FA Cup ជុំ​ទី​បី​នាពេល​កន្លងមក​៕

 

មតិយោបល់