adverise with khmeread 1

​លោក Simeone ចង់​នាំយក​កីឡាករ​សំណព្វ​ខ្លួន​មក​ផ្ទះ​វិញ​ក្រោយ​ទទួលបាន​លាភ​ធំ​ពី​ប្រទេស​ចិន

​ខ្សែប្រយុទ្ធ​ក្រុម​តោ​ខៀវ Diego Costa បាន​បោះជំហាន​មួយ​ដែល​ខិត​ទៅជិត​ការវិលត្រឡប់​ទៅកាន់​ក្លឹប​ចាស់​របស់ខ្លួន Aletico Madrid ហើយ​នា​ចុងបញ្ចប់​រដូវ​កាល​នេះ គឺ​នា​ពេលដែល​ក្លឹប​យក្ស​ទី​ពីរ​នៃ​រាជធានី Madrid ប្រទេស​អេ​ស្ប៉ា​ញ​មួយ​នេះ បាន​លក់​កីឡាករ Jackson Martinez ទៅកាន់​ក្រុម Guangzhou Evergrande ប្រទេស​ចិន​ក្នុងតម្លៃ​ខ្លួន ៣២ លាន​ផោន​ក្នុង​សប្តាហ៍​នេះ​។​

Martinez អា​ចរក​គ្រាប់​បាល់​បានត្រឹមតែ ២ គ្រាប់​ប៉ុណ្ណោះ​លើ​ការប្រកួត ១៥ លើក​ក្នុង​លី​ក ប៉ុន្តែ​អ្វីដែល​សំខាន់​បន្ថែមទៀត​ពី​ទស្សនៈ​របស់​គ្រូបង្វឹក​ក្រុម Atletico លោក Diego Simeone គឺ​កីឡាករ Martinez មិនចេះ​សម្រប​ខ្លួន​ទៅនឹង​ជីវិត​នៅក្នុង​កីឡដ្ឋាន​បាល់ទាត់ Vicente Calderon មួយ​នេះឡើយ​។​

​បច្ចុប្បន្ន Aletico កំពុងតែ​មានការ​ព្រួយបារម្ភ​ជាខ្លាំង ដោយ​ពួកគេ​នឹងត្រូវ​កកស្ទះ​ការវិនិយោគ​ទន់​យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ​សំណាង​របស់​ពួក​នៅតែមាន ខណៈ​ក្លឹប​មាន​ជាងគេ​បំផុត​នៅ​ប្រទេស​ចិន​បាន​ឈាន​ជើង​ចូលមក​ទឹកដី​អេ​ស្ប៉ា​ញ​ជាមួយនឹង​កញ្ចប់​ទឹកប្រាក់​ដ៏​ធំ​សម្បើម​មួយ ហើយ​លោក Simeone បច្ចុប្បន្ន​បាន​កំពុង​នឹង​ចង់​ប្រើប្រាស់​កញ្ចប់​ទឹកប្រាក់​មួយ​នោះ​ដើម្បី​ជួយ​អន្ទង​អតីត​កីឡាករ​សំណព្វ​របស់គាត់​មកកាន់​ទឹកដី​ខ្លួន​វិញ​នា​ចុងរដូវ​កាល​នេះ​ផងដែរ​៕

adverise with khmeread

មតិយោបល់