adverise with khmeread 1

ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់​ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​ឃាត់ខ្លួន​ដកហូត​ថ្នាំញៀន​ចំនួន​ជិត​១​គីឡូក្រាម

     ភ្នំពេញ ៖​ដោយមាន​ការអនុញាត​ពី​លោក ចែ សុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ជាក់ស្ដែង នៅ​សណ្ឋាគារ សុខា ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់ និង​ដកហូត​ថ្នាំញៀន​ជិត​១​គីឡូក្រាម ។​

    ក្នុងការ​ប្រតិបត្តិការ​បង្ក្រាប​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់ ថ្ងៃទី​៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅក្នុង​បន្ទប់​លេខ​៥០៧​និង​៥៦៥ នៃ​សណ្ឋាគារ សុខា ផ្លូវ​ទន្លេសាប ក្រុម​១០ ភូមិ​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។​

    ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​បង្ហើប​ប្រាប់ថា ដោយមាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់ថា​មាន​ក្រុម​ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន នៅក្នុង​សណ្ឋាគារ សុខា ហើយក៏​ជា​មុខសញ្ញា​ចាស់​របស់​សមត្ថកិច្ច​តាមដាន​ជា​យូរ​មកហើយ ។​

    ក្រោយមក​កម្លាំង​របស់​លោក​ក៏បាន​សុំ​ការអនុញាត​ពី​លោក ចែ សុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​សហការ​ជាមួយ​មន្ត្រីក្រោមឱវាទ​ក៏បាន​ធ្វើការ​ចុះបង្ក្រាប​ជាក់ស្ដែង​ដល់​កន្លែងកើតហេតុ​ខាងលើ ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់ រួមទាំង​ដកហូត​ថ្នាំញៀន​ជិត​១​គីឡូក្រាម​ផងដែរ​។​

    មន្ត្រី​ដដែល​បន្តថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ទាំង​៤​នាក់​នេះ​ទី​១-​ឈ្មោះ​លី គីម​ឆាយ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (​ជនជាតិ​ចិន​) ទី​២-​ឈ្មោះ​ស៊ូ ណាំង​ណាំង ភេទ​ប្រុស អាយុ​២១​ឆ្នាំ (​ជនជាតិ​ចិន​) ទី​៣-​ឈ្មោះ​ហាយ យៀន ភេទ​ស្រី អាយុ​៣៣​ឆ្នាំ​(​ជនជាតិ​ចិន​)​និង​ទី​៤-​ឈ្មោះ​ហ្វា​ម គីម​ដុង ភេទ​ស្រី អាយុ​២៥​ឆ្នាំ (​ជនជាតិ​វៀតណាម​)​។​

    ប្រភព​ដដែល​បន្តទៀត​ថា ក្រោយមក​កម្លាំង​ប៉ូលិស​បាន​បន្ត​នាំយក​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៤​នាក់​នោះមក​ចង្អុលបង្ហាញ​ពី​ទីតាំង​កន្លែង​រស់នៅ ដែល​នៅក្បែរ​ភោជនីយដ្ឋាន តា​យ តា​យ ជាប់​ផ្លូវ​លេខ​២០០ ក្នុង​បន្ទប់​ជួល​លេខ​២២០ ភូមិ​៧ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ។

    បន្ទាប់ពី​ធ្វើការ​ឆែកឆេរ​ក្នុង​បន្ទប់​ជួល​របស់​ជនសង្ស័យ​ទាំងនោះ ក៏បាន​រកឃើញ​មាន​ប្រដាប់​ជួញដូរ​និង​ប្រើប្រាស់​មានដូចជា​៖​ជ​ញ្ចី​ង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​មួយ ,​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ចំនួន​បី​, ស្បោង​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន ,​ក្រដាស​អាលុយមីញ៉ូម​ចំនួន​មួយ​ដុំ ,​ដែកកេះ​២ និង​កន្ត្រៃ​ដែក​ចំនួន​១​ផងដែរ​។​

    ក្រោយពេល​ធ្វើការ​ចុះបង្ក្រាប​និង​ឆែកឆេរ​រួចហើយ ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៤​នាក់ រួមទាំង​វត្ថុតាង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន ដឹកយក​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់