Untitled 1

ស្ត្រី​ម្នាក់​លួច​គោមួយ​នឹម​ជាប់​ខ្នោះ​ប៉ូលិស​

    កណ្តាល ៖ ស្ត្រី​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​កោះធំ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​១៣​កុ​ម្ភះ​ឆ្នាំ​២០១៦​នៅ​ចំណុច​ក្រោយ ភូមិ​ត្របែក​ពក ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្តាល​បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​គោ​២​ក្បាល​ហើយ​កំពុង​បណ្តើរ​តាមផ្លូវ ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ជា​ម្ចាស់​គោ​ឈ្មោះ​សែម ធូ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ត្របែក​ពក ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្តាល​។​
    ចំណែក​ជនល្មើស​ឈ្មោះ ទ្បា​ង ធីតា ភេទ​ស្រី អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​កំពង់​កុង ឃុំ​កំពង់​កុង ស្រុក​កោះធំ (​ឃាត់ខ្លួន​) ។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​កើតហេតុ ខាងលើ​វេលា​ម៉ោង ប្រហែល​៧​ព្រឹក ម្ចាស់​គោបា​ន​ដី​ក​យកទៅ​ចង​ឲ្យ​ស៊ី​ស្មៅ​នៅ​ខាងក្រោយ​ផ្ទះ ក្នុងភូមិ​ត្របែក​ពក​។ លុះ ដល់​ម៉ោង​ប្រហែល​១១​ថ្ងៃត្រង់ ់ក៍​ទៅរក​ដឹកគោ​យកមក​ឲ្យ​ទឹក​ផឹក ស្រាប់តែ​បាត់គោ​តែម្តង​។   ភ្លាមនោះ​គាត់​ក៍បាន មក​ដាក់ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍ ឲ្យ​ជួយ​ស្រាវជ្រាវ​រក​។​

    លុះដល់​ម៉ោង ប្រហែល​៩​យប់​ទើប រកឃើញ​គោ​២​ក្បាល​តែម្តង ដោយ​គោ​នោះ​ត្រូវបាន​ជនល្មើស​កំពុង​បណ្តើរ​តាមផ្លូវ​។ បច្ចុប្បន្ន​ជនល្មើស ត្រូវបាន ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ ដើម្បី​កសាង​ទៅតាម​នីតិវិធី ៕​

មតិយោបល់