Seolhyun2

រូបថត​លើ​គំរប​ទស្សនាវដ្ដី MaxMovie របស់​នាង Seolhyun មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​អ្នកគាំទ្រ​

​    ​កាលពី​ថ្ងៃទី​៣ កុម្ភៈ ក្រុមហ៊ុន FNC Entertainment បាន​ផូស​លើ​បណ្ដាញ​សង្គម Twitter នូវ​រូប​ខ្លះ​របស់​នាង Seolhyun សមាជិក​ក្រុម AOA​។ ផូស​នោះ​មានការ​អធិប្បាយ​ថា "Seolhyun ត្រូវបាន​ជ្រើសរើស​ជា​បេក្ខភាព​មួយរូប​នៃ​តារា​រះ​ទាំង​១១​នៃ​ឆ្នាំ​២០១៦​ក្នុង​វិស័យ​ខ្សែភាពយន្ត​"​។

​    ​ក្នុង​រូបភាព នាង Seolhyun មើលទៅ​ពិតជា​ស្រស់ស្អាត​ជាមួយនឹង​សម្លៀកបំពាក់​ខាងក្រៅ​។ រូប​មួយ​របស់​នាង​ដែល​បង្ហាញ​នូវ​ឈុត​សរ​វាល​ខ្នង មើលទៅ​ឥតខ្ចោះ​និង​សិច​ស៊ី​មិនគួរ​ឲ្យ​ជឿ​។ រូប​មួយ​ផ្សេងទៀត ដែល​នាង​កំពុង​សម្លឹង​មក​កាមេរ៉ា​បង្ហាញ​នូវ​ភាព​សិច​ស៊ី​បែប​សាមញ្ញ​មើលទៅ​ក៏​មិនធម្មតា​ដែរ​។ ការបង្ហាញ​ខ្លួន​នៅក្នុង​ទ​ស្សវ​ដ្ដី​របស់​នាង Seolhyun បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាពិសេស​ស្រីៗ​ដូច​មានការ​ច្រណែន​ដោយសារ​នាង​ស្អាត​ពេក​ហើយ​។​

​    ​ទស្ស​វ​ដ្ដី Max Movie Magazine បាន​ជ្រើស​តារា​ទើបនឹង​រះ​១១​នាក់ ដែល​ផ្ដោត​សំខាន់​នៅ​ឆ្នាំ​២០១៦​នេះ​។ បញ្ជី​ជ្រើសរើស​អ្នក​ទាំង​១១​នាក់​នោះ​ត្រូវបាន​បោះឆ្នោត​តាមរយៈ​ទស្សនិកជន​៦០​ភាគរយ និង​តាម​មតិយោបល់​៤០​ភាគរយ​ក្នុងការ​ជ្រើសរើស នេះ​បើ​យោងទៅលើ​របាយការណ៍រ​ប​ស់ទស្ស​វ​ដ្ដី MaxMovie​។ ចំណែក​អ្នក​ផ្សេងទៀត​ដែល​ត្រូវបាន​ជ្រើសរើស​មានដូចជា​៖

លោក D.O

លោក Ryu Jun Yeol

លោក Park Bo Gum

នាង Park So Dam

នាង Lee Sung Kyung

លោក Im Siwan

នាង Jung Ha Dam

លោក Ji Soo

នាង Chae Soo Bin

​លោក Choi Woo Shik

ប្រភព៖ zoombi

មតិយោបល់