adverise with khmeread Untitled 1

ឃាត់​មុខសញ្ញា​ប្លន់​ម្នាក់​ច្រក​កាំភ្លើង​អាកា​ក្នុង​បាវ​

    ព្រៃវែង ៖ ប៉ូលិស​ស្រុក​ពាម​ជ​រ៍ បាន​ស្ទាក់ចាប់​មុខសញ្ញា​ប្លន់ ប្រដាប់អាវុធ​ម្នាក់ ដកហូត​កាំភ្លើង​អាកា​មួយ​ដើម​ច្រក​ក្នុង​បាវ មាន​បង់​មួយ មាន​២៩​គ្រាប់ ដែល​ជននេះ​ប្រុង​ចេញ​ធ្វើ​សកម្មភាព​នៅក្នុង​ខេត្តព្រៃវែង​។​

     ប៉ូលិស​និយាយថា នៅ​យប់​ថ្ងៃទី​៣ ខែកុម្ភ​: ឆ្នាំ​២០១៦​នេះ​ប៉ូលិស​បាន​ឃាត់​ជនល្មើស​ម្នាក់ ឈ្មោះ សំ ធី អាយុ​៤៦​ឆ្នាំ​រស់នៅ​ភូមិ​ព្រែក​ក្របៅ ឃុំ​ព្រែក​សំរោង ស្រុក​ស្អាង​ខេត្តកណ្តាល ដែល​បាន​ជិះ​ម៉ូតូ​ដឹក​បាវ​មួយ ពេល​សមត្ថកិច្ច​យើង ក៏​ស្ទាក់ចាប់​ឆែកឆេរ ក៏​ប្រទះឃើញ​អាវុធ AK កាត់​ស្វាយ​១​ដើម គ្រាប់​២៩​គ្រាប់​»​។​

      ប៉ូលិស​បន្តថា ជនសង្ស័យ​រូបនេះ បាន​ឆ្លងកាត់​ចំណុច​ភូមិ​វា​ល្បង​ឃុំ​អង្គ​អង់ ស្រុក​ពាម​ជ​រ៍ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ហើយ​បច្ចុប្បន្ន​យើង​ចាប់ខ្លួន​បញ្ជូនមក​ស្រុក​ពាម​ជ​រ៍ ចា​តល​កា​រាម​នីតិវិធី​។

    សូមបញ្ជាក់ថា​ជនល្មើស ជា​សង្ស័យ​មុខសញ្ញា​ប្លន់ នៅ​ខេត្តកណ្តាល​ដែល​កំពុងរត់គេចខ្លួន​៕​

 

adverise with khmeread

មតិយោបល់