adverise with khmeread 10

ជនសង្ស័យចែកចាយគ្រឿងញៀនម្នាក់ ត្រូវប៉ូលិសស្រុកកោះធំចាប់ខ្លួន

     កោះធំ ៖ បុរសម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានប៉ូលិសស្រុកកោះធំចាប់ខ្លួនកាលពីថ្ងៃទី៤ធ្នូឆ្នាំ២០១៥ វេលាម៉ោង ១២ និង ២០ នាទីថ្ងៃត្រង់នៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ពាក់ព័ន្ធករណីរក្សាទុកនូវសារធាតុញៀនខុសច្បាប់ដើម្បីចែកចាយ ។
    ប៉ូលិសស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ហាក់ វណ្ណារ៉ា (ហៅ ត្រេន ) ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ រស់នៅក្នុង ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ(ចាប់ខ្លួន) និង២-ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ ខ្មែរ រស់នៅផ្ទះជួល ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (គេចខ្លួន) ។
     វត្ថុតាងចាប់យក÷១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកកIce) ចំនួន ០៧ កញ្ចប់ (តូច ០៦ កញ្ចប់ និង ធំ ០១ កញ្ចប់) និង២-ទូរសព្ទ័ដៃចំនួន ០១ គ្រឿង ។
    ប៉ូលិសបន្តថា កាលពីថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០១៥ វេលាម៉ោង ១២និង២០ នាទី កម្លាំងសមត្ថកិច្ចនរគរបាលស្រុកកោះធំ បានចុះបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ហើយបានឃាត់ខ្លួនបានជនសង្ស័យ ១ នាក់ ឈ្មោះ ហាក់ វណ្ណារ៉ា និង វត្ថុតាងថ្នាំញៀនចំនួន ៧ កញ្ចប់ (តូច ៦កញ្ចប់ និង ធំ ១កញ្ចប់) ។
     ក្រោយពេលសមត្ថកិច្ចបានធ្វើការសាកសួរ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ថ្នាំញៀនចំនួន ៧ កញ្ចប់ ខាងលើនេះខ្លួនបានទិញពីឈ្មោះ (ជនមិនស្គាល់អត្តសញ្ញា) ។ភ្លាមៗនោះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យខាងលើ តែជនសង្ស័យរូបនេះបានរត់គេចខ្លួនបាត់ ។
   បច្ចុប្បន្នជនសង្ស័យ ត្រូវបានប៉ូលិសជំនាញស្រុកកោះធំ នាំខ្លួនមកកាន់អធិការដ្ឋានស្រុកកោះធំ ដើម្បីធ្វើការសាកសួរតាមនីតិវិធីច្បាប់ ៕

adverise with khmeread

មតិយោបល់